កម្សាន្ដ

BNI Alliance រៀបចំ​សង្ក្រាន្ត​លើកស្ទួយ​មរតក​វប្បធម៌​និង​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ដោយៈសិរីមតី

​ភ្នំពេញ​៖​សមាជិក​-​សមាជិកា BNI Alliance នៅ​ថ្ងៃទី​២៩​ខែមីនា បានរៀបចំ​កម្មវិធី​សង្ក្រាន្ត ALLIANCE​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​និង​ក្នុង​គោលបំណង​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គ​ន្ធៈ​បុប្ផា ។​

​លោក អ៊ុំ សា​រ៉ាវុធ អគ្គនាយក​ក្រុមហ៊ុន USRV Group និង​ជា​អតីត​ប្រធាន BNI Alliance បាន​មានប្រសាសន៍ថា​៖ BNI Alliance​បានរៀបចំ​សង្ក្រាន្ត​អឹ​ឡាយ​អិន ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​និង​សំដៅ​ចូលរួម​និង​លើកស្ទួយ​មរតក​វប្បធម៌​ជាពិសេស​ក្នុង​គោលបំណង​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

លោក​បាន​បន្តថា​៖​កម្មវិធី​សង្ក្រាន្ត​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​ក្រុមហ៊ុន Ky Chan Thol Aircon នេះ ក៏​បង្កើន​ភាពស្និទ្ធស្នាល​រវាង​សមាជិក​BNI Alliance ព្រមទាំង​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​និង​អាជីវកម្ម ក៏ដូចជា​ជួយ​ឲ្យ​សមាជិក​ទាំងអស់​បាន​ស្គាល់គ្នា ជឿជាក់​លើ​គ្នា មានឱកាស​បង្កើត​អាជីវកម្ម​ជាមួយគ្នា ។​

​លោក អ៊ុំ សា​រ៉ាវុធ ក៏បាន​កោតសរសើរ​ដ​ល់​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ផងដែរ​។​នេះ​ជា​សង្ក្រាន្ត​លើកទីមួយ​របស់​BNI Alliance ហើយ​នៅ​ពេល​​អនាគត​នឹង​បន្តធ្វើ ជា​រៀងរាល់ឆ្នាំ​។​លោក​សង្ឃឹមថា​ក្រោម​អាណត្តិ​ទី​៥​របស់លោក​វេជ្ជបណ្ឌិត​សយ សូ​ឌី​ណា BNI Alliance​នឹង​ទទួលបាន​សមាជិក​កាន់តែច្រើន បង្កើត​ឱកាស អាជីវកម្ម​ច្រើន ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍​និង​ជំរុញ​សេដ្ឋកិច្ចជាតិ​។​

​សង្ក្រាន្ត​អឹ​ឡាយ​អ៊ិន​នេះ បាន​ប្រព្រឹត្តឡើង​នៅក្នុង​បរិយាកាស​សប្បាយរីករាយ ស្និទ្ធស្នាល​និង​ពិសា​អាហារ​សាមគ្គី​រួមគ្នា​ប្រកបដោយ​ភាតរភាព​។​

​រឹតតែ​ធ្វើឱ្យ​កម្មវិធី​កាន់តែ​អ៊ឹកធឹក​និង​សប្បាយរីករាយ​នោះ​កម្មវិធី​បាន​បង្កើត​ការ​រាំលេង​សប្បាយ​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ ដូចជា រាំវង់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ក​ន្ទ្រឹ​ម ជាមួយ​ក្រុម​តន្ត្រី និង​តារាចម្រៀង​ល្បីៗ​។​ជាងនេះទៅទៀត​មានការ​លេងល្បែង​ប្រជាប្រិយ​ដូចជា​វ៉ៃ​ក្អម ព្រមទាំង​ល្បែង​កម្សាន្ត​ជាច្រើន​ទៀត​។​

​ជា​កិត្តិយស កម្មវិធី​ស​ង្ត្រា​ន្ត BNI Alliance មានការ​ចូលរួម​ពី​លោក ឡុ​ក​ស្មី​ត សាម​ឌី ស្ថាបនិក BNI Cambodia លោក​ស៊ឺ សុភ​ក្ត្រ នាយក​ប្រតិបត្តិ BNI ប្រចាំ​តំបន់​PP2 ព្រមទាំង​ម្ចាស់​អាជីវកម្ម​ជាច្រើន​៕