អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តប្រាក់កម្ចី ១៥,៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានអនុម័តកញ្ចប់ប្រាក់កម្ចីជាង១៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនបន្តការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិបានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១៥.៦ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំសម្រាប់អ៊ុយក្រែនហើយនៅចុងសប្តាហ៍នេះ ដើម្បីជួយប្រទេសនេះបំពេញតម្រូវការមូលនិធិបន្ទាន់ ខណៈដែលខ្លួនកំពុងបន្តការការពារ​ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ប្រាក់កម្ចីនេះដ៏សែនច្រើននេះ គឺជាប្រាក់កម្ចីដ៏ធំបំផុត​របស់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ និងជាកញ្ចប់ធំដំបូងដែលត្រូវបានអនុម័តដោយ IMF ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជូនដល់ប្រទេស​ដែលពាក់ព័ន្ធនឹងជម្លោះសកម្មមួយ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ បន្ទាប់ពី​​កិច្ច​ព្រម​ព្រៀង​កម្រិត​បុគ្គលិក IMF ដែល​បាន​សម្រេច​ជាមួយ​អ៊ុយក្រែន​កាលពីថ្ងៃ​ទី ២១ ខែ​មីនា ពិភាក្សាយ៉ាងល្អិតល្អន់ជាមួយមន្រ្តីអ៊ុយក្រែន ​គិត​ដល់​អនាគតរបស់​អ៊ុយក្រែន​ក្នុងសមាជិកភាពសហភាព​អឺរ៉ុប​ក្រោយ​សង្គ្រាម៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា