សុខភាព

អ្នកជំងឺសួតប្រើម៉ាស៊ីនសិប្បនិម្មតអាចរស់នៅបាន៧០ឆ្នាំជាប់កំណត់ត្រា

កែសម្រួល៖ រ៉ាម៉េត

ដោយសារមានការផ្ទុះឡើងនូវមេរោគដ៏ចំឡែកដែលគេនៅមិនទាន់អាចព្យាបាលបាននោះទីកន្លែងកំសាន្តជាច្រើនដូចជារោងកុន និងអាងហែលទឹកត្រូវបានបិទមុនគេបង្អស់ បន្ទាប់មករង្គសាលក៏ត្រូវបានបិទផងដែដើម្បីរក្សាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។

វិធានការបង្ការត្រូវបានដាក់ចេញដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃមេរោគចំឡែកដែលគេនៅមិនទាន់រកវិធីព្យាបាលតាមបច្ចេកវិទ្យាវិជ្ជសាស្ត្របាននៅឡើយ ក្នុងខណៈនោះករណីនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហរដ្ឋអាម៉េរិក។

ក្នុងខណៈពេលដែលនៅមិនទាន់មានវ៉ាក់សាំងបង្ការនោះ ក្រុមវិជ្ជសាស្ត្របានបង្កើតម៉ាស៊ីនថែទាំសុខភាពដើម្បីទប់ទល់នឹងការរីករាលនៃជំងឺ។

អ្នកជំងឺត្រូវបានគេទុកចោលនៅតាមច្រករបៀងនៃមន្ទីរពេទ្យដែលមានចំនួនដ៏ច្រើនលើសលប់ដែលភាគច្រើនជាកុមារមានអាយុក្រោមប្រាំឆ្នាំបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។

ក្នុងពេលនោះគឺជារដូវក្តៅមួយនៅក្នុងឆ្នាំ ១៩៥២ ទន្ទឺមនឹងនោះក៏មានជំងឺគ្រុនស្វិតដៃជើង នៅរដ្ឋតិចសាស់បានផ្ទុះឡើងផងដែរ។

នៅក្នុងខែកក្កដានៃឆ្នាំនោះ Paul Alexander មានអាយុប្រាំមួយឆ្នាំហើយតែគាត់នៅមិនទាន់ដឹងថាគាត់នឹងត្រូវចំណាយពេលអស់ប៉ុន្មានទសវត្សរ៍សម្រាប់ការរស់នៅជាមួយនឹងសួតសិប្បនិមិ្មតរបស់គាត់នោះទេ។

គាត់បានរស់នៅក្នុងតំបន់ជនបទដ៏សែនស្ងប់ស្ងាត់មួយនៃទីក្រុង Dallas រដ្ឋតិចសាស់។

នៅក្នុងខណៈដែលមានភ្លៀងធ្លាក់ ប៉ូល និងបងប្រុសរបស់គាត់បាននាំគ្នារត់លេងក្រោមតំណក់ទឹកភ្លៀង។

ម្ដាយរបស់គាត់បានហៅពួកគាត់ឲ្យចូលផ្ទះវិញដើម្បីញ៉ាំអាហារពេលល្ងាចពេលនោះ Paul ក៏បានចូលទៅក្នុងផ្ទះហើយបិទទ្វារនៅពេលដែលគាត់ចូលទៅក្នុងផ្ទះបាយ។ Paul ចាប់ផ្តើមមានអាការគ្រុនក្តៅ។

ក្រោយមកគាត់ក៏ចាប់ផ្ដើមឈឺក អស់កម្លាំងនឹងមានអាការល្ហិតល្ហៃដៃជើង និងមានការឈឺចាប់ចាក់ដោតខាងក្នុងសាច់ដុំរបស់គាត់សព្វសរពាងកាយ។ពេលនោះម្ដាយរបស់គាត់បានដឹងថាគាត់មានអាការគ្រុនក្តៅយ៉ាងខ្លាំង។

ប៉ូលបាននិយាយថា “ ពេលម៉ាក់ឃើញមុខខ្ញុំ គាត់ក៏*ដឹងថាខ្ញុំក្តៅខ្លួនខ្ញុំឈឺនៅចំពេលដែលជំងឺស្វិតដៃជើងបានផ្ទុះឡើងក្នុងអំឡុងរដូវក្តៅនោះ”។

អាការរបស់ខ្ញុំមើលទៅដូចជាជំងឺផ្តាសាយធម្មតាដែលស្មានថាអាចជាសះស្បើយវិញឆាប់ៗ។

ផ្ទុយទៅវិញសុខភាពរបស់គាត់បានធ្លាក់ចុះភ្លាមៗ រហូតដល់គាត់មិនអាចនិយាយបាន ឬសូម្បីតែកាន់ប៊ិកក៏មិនអាចកាន់បានដែ ដោយមានការកកស្ទះខ្លាំងនៅក្នុងមន្ទីរពេទ្យប៉ូលត្រូវបានពេទ្យណែនាំអោយសម្រាកព្យាបាលនៅក្រៅមន្ទីរពេទ្យ។

ជំងឺរបស់គាត់បានរាលដាលរហូតដល់ក្បាលជង្គង់ម្តាយគាត់បានខិតខំស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ។

បន្ទាប់ពីស្ថានភាពរបស់គាត់កាន់តែអាក្រក់ឡើង Paul ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Parkland ។ ពេលនោះគាត់ក៏ចាបផ្តើមពិបាកដកដង្ហើម និងលេបទឹកមាត់ ឪពុកម្តាយរបស់គាត់ត្រូវបានគេប្រាប់ថា គាត់មិនអាចរស់រានមានជីវិតបានតទៅទៀតទេ។

លោក Paul បានប្រាប់ HealthDay ថា “ខ្ញុំមិនអាចកម្រើកខ្លួនបានទេនៅពេលនោះ ខ្ញុំក៏មិនអាចនិយាយបានដែ ហេតុនេះបុគ្គលិកមន្ទីរពេទ្យបានដាក់ខ្ញុំនៅតាមច្រកផ្លូវដ៏វែងមួយជាមួយនឹងក្មេងដែលមានជំងឺគ្រុណស្វិតដៃជើងដទៃទៀត។ ដែលភាគច្រើនក្មេងទាំងនោះត្រូវបានស្លាប់អស់ហើយ”។

បន្ទាប់មកមានវេជ្ជបណ្ឌិតម្នាក់បានទៅពិនិត្យសុខភាពរបស់គាត់ ហើយគេក៏បានធ្វើការវះកាត់តាមបច្ចេកវិទ្យាវិជ្ជសាស្ត្រហៅថា tracheotomy ដើម្បីជួយសង្គ្រោះបន្ទាន់នោះគឺជាពេលដែលជីវិតរបស់គាត់ត្រូវបានគេជួយសង្គ្រោះធ្វើឲ្យគាត់បានរស់រានមានជីវិតឡើងវិញ។

បីថ្ងៃក្រោយមក ប៉ូលបានភ្ញាក់ពីដំណេក។ គាត់គិតថាគាត់បានស្លាប់បាត់ទៅហើយ។

គាត់ជាអ្នករស់ឡើងវិញម្នាក់ក្រោយពីបានឆ្លងកាត់ដំណាក់កាលដ៏សែនស្រួចស្រាល់ដំបូងនៃជំងឺនេះ រាងកាយដ៏សែនឈឺចាប់ត្រូវបានព្យាបាលដោយម៉ាស៊ីនវិជ្ជសាស្ត្រ។

វាគឺជាសួតសិប្បនិម្មិតគាត់បានសម្រាកនៅមន្ទីរពេទ្យផាកលែនជាមន្ទីរពេទ្យមួយដែលពោរពេញទៅដោយអ្នកជំងឺគ្រុនស្វិតដៃជើង មានសាកសពក្មេងតូចៗជាច្រើនត្រូវបានគេទុកចោលនៅក្នុងមន្ទីរពេទ្យ។

ប៉ុលរំឭកថា ក្មេងខ្លះបានយំ ដោយសារការឆ្លុះបំពង់ខ្យល់ ពួកគេមិនអាចបញ្ចេញសំឡេងបានហើយក៏គ្មាននរណាម្នាក់អាចធ្វើចលនាបានដែរ។

នៅក្នុងបន្ទប់អ្នកជំងឺស្វិតដៃជើងមានឮតែសំឡេងសម្រែករបស់អ្នកជំងឺ និងសំឡេងម៉ាស៊ីនបូមខ្យល់តែប៉ន្នោះទេ។ គិលានុបដ្ឋាយិកាក្នុងឯកសណ្ឋានពណ៌សបានឈរញ៉េរញ៉ៃនៅតាមចន្លោះច្រករបៀងដោយមានឧបករណ៍បំពង់សម្ពាធខ្យល់រាងស៊ីឡាំងជាមួយពួកគេ។

មកដល់ពេលឥឡូវនេះវាត្រូវបានចាត់ទុកថាហួសសម័យទៅហើយបើគិតតាំងពីនៅក្នុងឆ្នាំ ១៩៥២ មកម្លេះចំណែកបំពង់សម្ពាធខ្យល់រាងស៊ីឡាំង ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសួតសិប្បនិម្មិត បានជួយអ្នកជំងឺអាចដកដង្ហើមបាន។

ដើមឡើយម៉ាស៊ីននេះត្រូវបានគេបង្កើតឡើងនៅចុងទសវត្សរ៍ទី ២០ ដោយគ្រូពេទ្យជនជាតិអូស្ត្រាលី James Carrel វាគឺជាសួតសិប្បនិម្មិតដែកជាក្តីសង្ឃឹមតែមួយគត់សម្រាប់អ្នកជំងឺស្វិតដៃជើង បន្ទាប់ពីសួតរបស់ពួកគេអសមត្ថភាព អ្នកជំងឺអាចនៅរស់រានមានជីវិតបានដោយពឹងផ្អែកទាំងស្រុងលើម៉ាស៊ីនជំនួយក្នុងការដកដង្ហើមដើម្បីការរស់រានមានជីវិត។

ក្បាលរបស់ប៉ូលបានបិទជិតរាងជារង្វង់តាមរយៈបំពង់ខ្យល់ ខណៈពេលដែលស្នប់ខ្យល់នៅខាងក្នុងបុកមកទ្រូងរបស់គាត់ធ្វើឲ្យគាត់អាចដកដង្ហើមដោយអាចបង្កើននិងបន្ថយសម្ពាធខ្យល់នៅខាងក្នុងខ្លួនបាន។ ភាពប្រែប្រួលនៃសម្ពាធខ្យល់មានអាការឡើងចុះធ្វើឲ្យសួតរបស់គាត់អាចស្រូបខ្យល់ហើយអាចដកដង្ហើមបានដូចធម្មតា។

គាត់មិនអាចធ្វើចលនាបានទេ ប៉ូលអាចទាក់ទងជាមួយគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតដោយប្រើកញ្ចក់ដែលដែលគេបង្កើតនៅក្នុងរចនាសម្ព័ន្ធរបស់សួតសិប្បនិម្មិត ឬហៅថាឧបករណ៍បំពងសម្លេង។ក្នុងរយៈពេលប៉ុន្មានខែដែលគាត់បានសម្រាកនៅមន្ទីរពេទ្យ អ្នកជំងឺជាច្រើននាក់បានស្លាប់ជាបន្តបន្ទាប់។

សួតសិប្បនិម្មិតនៅជាប់ក្នុងខ្លួនគាត់រហូតដល់ទីបំផុតគាត់ត្រូវបានគេពិនិត្យឃើញថាមានសុខភាពល្អគ្រប់គ្រាន់អាចត្រឡប់មកផ្ទះវិញបានហើយ។

នៅក្នុងឆ្នាំ ១៩៩៥ March of Dimes ដែលជាអង្គការមិនរកប្រាក់កំរៃរបស់សហរដ្ឋអាមេរិកបានបង្កើតឡើងក្នុងទសវត្សរ៍ទី ៣០ ដើម្បីប្រយុទ្ធនឹងជំងឺស្វិតដៃជើង បានទាក់ទងគ្រួសាររបស់  Paul ។

ដោយមានជំនួយពីអ្នកគ្រូពេទ្យព្យាបាលជំងឺដែលមានឈ្មោះថា Mrs Sullivan ដែលជាអ្នកឯកទេសក្នុងការស្រាវជ្រាវរកវិធីព្យាបាលរោគសួតដែលគេឲ្យឈ្មោះវាថាបច្ចេកវិទ្យាវិជ្ជសាស្ត្រ “ដង្ហើមកង្កែប” ដែលជាវិធីដកដង្ហើមជំនួយដោយមាស៊ិនសិប្បនិមិតដែលគេស្គាល់តាមឈ្មោះបច្ចេកទេសរបស់វាថា “glossopharyngeal breathing”។

បច្ចេកទេសនេះជួយជម្រុញសាច់ដុំបំពង់កអាចបុកខ្យល់ឆ្លងកាត់ខ្សែសំលេង។ អ្នកជំងឺស្រូបយកអុកស៊ីសែនមួយដង្ហើមម្តងៗ រុញវាចុះឡើងតាមបំពង់ក និងបាញ់ចូលទៅក្នុងសួត។

មួយឆ្នាំបានកន្លងផុតទៅ ទើបប៉ុលចេះដកដង្ហើមកង្កែបបានយ៉ាងស្ទាត់។

សមិទ្ធិផលនេះបានធ្វើឱ្យគាត់ចេះប្រើប្រាស់សួតសិប្បនិម្មិតដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរបៀបដង្ហើមកង្កែបអាចធានាដល់ការរស់រានមានជីវិតដោយជួយដល់អ្នកជំងឺអាចដកដង្ហើមបញ្ចេញខ្យល់ចេញចូលបានយ៉ាងសកម្ម តែគេមិនអាចប្រើវានៅពេលដែលគេសន្លប់បានទេ។

Paul ត្រូវបានគេជូនរង្វាន់ ប៉ុបពី ដល់រូបគាត់ក្នុងការរៀនដកដង្ហើមដោយស្វ័យប្រវត្តបានយ៉ាងហោចណាស់ ៣ នាទីម្តង នេះគឺជាសមិទ្ធផលផ្លាស់ប្តូរជីវិតដែលជាច្រើនឆ្នាំក្រោយមកគេបានដាក់ចំណងជើងសម្រាប់សៀវភៅអនុស្សាវរីយ៍របស់គាត់ថា Three Minutes for a Dog៕ប្រភព កំណត់ត្រាពិភពលោកហ្គីណេស