ចំណេះដឹង

រកឃើញក្បាលចៀម២,០០០ក្បាលនៅប្រាសាទបុរាណអេហ្ស៊ីបAbydos

កែសម្រួល៖ រ៉ាម៉េត

អ្នកបុរាណវិទូកាលពីថ្ងៃសៅរ៍បានជីករកឃើញក្បាលចៀមឈ្មោល ២,០០០ ក្បាលក្នុងជំនាន់ Ptolemaic ស្ថិតនៅក្នុងប្រាសាទ Ramses II ជាទីក្រុងបុរាណមួយហៅថា Abydos ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប។

ក្រសួងទេសចរណ៍ និងបុរាណវិទ្យាបានឲ្យដឹងថា មានសំណល់សត្វអណ្តើក ឆ្កែ ពពែព្រៃ គោ សត្វក្ងាន និងសត្វស្វាត្រូវបានជីករកឃើញនៅក្នុងព្រះវិហារ ជាមួយនឹងក្បាលចៀមទាំងនេះ។ គេជឿថា វាជាគ្រឿងតង្វាយសម្រាប់ពិធីបូជាជូនចំពោះ Ramses II កាលពី ១,០០០ ឆ្នាំមុនក្រោយពីការស្លាប់របស់គាត់ ។

នេះជារបកគំហើញបន្ថែមទៀតដើម្បីបង្កើនការយល់ដឹងពីប្រវត្តវិទូក្នុងរយៈពេលជាងពីរសហស្សវត្សរ៍ ចាប់តាំងពីសម័យកាល Ptolemaic ។ នៅក្នុងសម័យកាល Ptolemaic មានរយៈពេលប្រហែលជាងបីសតវត្សរហូតមកដល់រជ្ជកាលរ៉ូមទី៣០។

អតីតក្រុងបុរាណ Abydos មានទីតាំងនៅក្នុងក្រុង Sohag នៃប្រទេសអេហ្ស៊ីប មានចម្ងាយប្រហែល ៤៣៥ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Cairo គឺជាកន្លែងដ៏សំខាន់របស់ប្រទេសអេហ្ស៊ីបបើទោះបីជាសព្វថ្ងៃនេះមានអ្នកចូលមកទស្សនាតិចជាងពេលមុនៗក៏ដោយ។

វាជាកន្លែងបញ្ចុះសពរបស់រាជវង្សអេហ្ស៊ីបសម័យបុរាណ និងជាកន្លែងធម្មយាត្រាសម្រាប់  ឧទិសឋាននឹងគោរពបូជាថ្វាយដល់ព្រះជាម្ចាស់ Osiris ។

ការជីករកឃើញវត្ថុបុរាណនេះ ជាបេសកកម្មមួយដែលអនុវត្តដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបុរាណវិទ្យានៃសាកលវិទ្យាល័យញូវយ៉កសហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងការរកឃើញសំណល់សត្វដែលបានស្លាប់ក្រុមការងារក៏បានរកឃើញរចនាបទក្រអូមមាត់ដ៏ធំមួយដែលមានទហំប្រាំម៉ែត្រក្នុងជំនាន់រាជវង្សទីប្រាំមួយនៃរាជាណាចក្របុរាណលើសពីនេះនៅមានរូបសំណាកជាច្រើនទៀតដូចជា ដើមពោធិ៍ សំណល់ឈើបុរាណ សម្លៀកបំពាក់ស្បែក និងស្បែកជើងបុរាណជាដើម។

ប្រធានបេសកកម្មលោក Sameh Iskander បានថ្លែងថា “ រចនាបទទាំងនេះជួយបង្កើតអារម្ភឲ្យយើងស្រមៃដល់ទិដ្ឋភាពក្នុងសម័យបុរាណនៃតំបន់ Abydos មុនពេលសាងសង់ប្រាសាទបុរាណ Ramses II” “ ៕

ប្រភព៖ រ៉យទ័រ