កម្សាន្ដ

អ្នកនាង ពេជ្រ សោភា បញ្ចេញបទថ្មីបង្កប់ន័យសិល្បៈបុរាណ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ មិនឲ្យស្ងាត់នោះទេ អ្នកនាង ពេជ្រ សោភា កំពូលតារាចម្រៀងមួយរួបនៅក្នុងប្រទេសកម្ពុជា បានបញ្ចេញបទចម្រៀថ្មីបង្កប់ន័យសិល្បៈបុរាណ បែបញាក់កន្រ្តាក់អរម្មណ៍សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

តាមរយៈ Facebook ផ្លូវការរបស់អ្នកនាង ពេជ្រ សោភា ដែលបានបង្ហោះនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ បានបង្ហាញពីបទចម្រៀងមួយបទមានចំណងជើងថា ”អាតយ” ដែលជាការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និងច្រៀងដោយខ្លួនឯងផ្ទាស់។ បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហោះសកម្មភាពវីដេអូបទចម្រៀងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម និងមជ្ឈដ្ឋានទូទៅ រហូតមានអ្នក Comment សរសើរថា ពេជ្រ សោភា ពិតជាមិនឲ្យស្ងាត់មែនសំរាប់ឆ្នាំ ២០២៣នេះ។

តួយ៉ាងតារាចម្រៀងដែលតែងតែបញ្ចេញក្បាច់រាំប្លែកៗតែគួរឲ្យចាប់អារម្មណ៍ នឹងមានការគាំទ្រនាពេលកន្លងមក បានបញ្ចេញបទថ្មីមួយបទនេះដោយមានបញ្ចូលនូវការសម្តែងក្បាច់គុនបុរាណខ្មែរថែមទៀតផង៕