កម្សាន្ដ

តារា​បង្ហាញ​ម៉ូត ទឹម រដ្ឋា បង្កើតបាន​កូនស្រី​មួយ​ដាក់ឈ្មោះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

​ដោយ​៖ ប្រសិទ្ធ​

​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូត​ដ៏​លេចធ្លោ​របស់​កម្ពុជា អ្នកនាង ទឹម រដ្ឋា បាន​បង្កើត​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​នៅ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣​នេះ ក្រោយពី​នាង និង​ស្វាមី​បាន​រៀបការ​រយៈពេល​ជាង​មួយឆ្នាំ​។​

​បើតាម Facebook ឈ្មោះ Tim Rotha Official ដែល​បង្ហោះ​នៅ​ថ្ងៃទី ២៧ ខែមីនា​នេះ បាន​រៀបរាប់ថា “​សូម​ស្វាគមន៍​មកកាន់​ពិភព​លោក​​ដ៏​ស្រស់ស្អាត កូន​ទន្សាយ​តូច​របស់​ម៉ាក់ និង​ប៉ា​។ ជំរាបសួរ​លោកតា​លោកយាយ អ៊ំ​ពូ​មីង និង​អ្នកគាំទ្រ​របស់​Mommy អូន​ទាំងអស់​” និង​បាន​ភ្ជាប់​រូបភាព​ជាច្រើន​សន្លឹក ដែល​បានបង្ហាញ​ពី​ទារក​ដែល​ទើបនឹង​កើត ហើយ​រូប​អ្នកនាង​ផ្ទាល់​ក៏​កំពុង​បីកូន​នៅលើ​គ្រែពេទ្យ​។​នេះ​បញ្ជាក់ថា​នាង​ពិតជា​បាន​សម្រាល​កូនស្រី​ពិតប្រាកដ​មែន​។

​កូនស្រី​ដែលជា​ចំណងដៃ​របស់​អ្នកនាង ទឹម រដ្ឋា និង​លោក Jovany Antonio មាន​សញ្ជាតិ​អាម៉េរិក បាន​ប្រសូត្រ​នៅ​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ៧​ព្រឹក នៅ​មន្ទីរពេទ្យ “​អន្តរជាតិ អ​រៀន​ដា​” ដែល​ពួកគេ​ដាក់ឈ្មោះថា Haylie Apsara Antonio ហៅ (​អូន ភ្លៀង​)​។

​ក្រោយពី​សម្រាល​បុត្រីបាន​ប៉​ន្មា​ន​ម៉ោង​ក៏​បានឃើញ​បងប្អូន​សាច់ញាតិ និង​  មិត្ត​រួម​អាជីព​របស់​អ្នកនាង​រដ្ឋា​បានមក​សួរ​សុខ​ទុក្ខជា​បន្តបន្ទាប់​៕