សន្ដិសុខសង្គម

បុរសបរទេសម្នាក់បានឈ្លក់ទឹកសមុទ្របណ្តាលឱ្យស្លាប់

ខេត្តព្រះសីហនុ៖​ បុរសបរទេសជនជាតិអឺរ៉ុបម្នាក់ បានឈ្លក់នឹងទឹកសមុទ្រនៅឆ្នេរអូរឈើទាល  បណ្តាលឱ្យស្លាប់ដោយមិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍បង្ក​ភ្ញាក់ផ្អើល​នេះបានកើតឡើង​បន្ទាប់ពី​មានករណី​បុរសបរទេសជនជាតិអឺរ៉ុបម្នាក់ អាយុ៨២ឆ្នាំ ​បានឈ្លក់ទឹកសមុទ្របណ្តាលឱ្យស្លាប់​។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចុះលេងទឹកសមុទ្រនៅឆ្នេរអូរឈើទាល កាលពីរសៀលថ្ងៃទី២៤ ខែមីនា។

ប្រភពដដែលបានបន្តថា ពេលកំពុងលេងទឹកសមុទ្រ ស្រាប់តែគេឃើញបុរសនោះបាន​ឈ្លក់ទឹកបង្កការភ្ញាក់ផ្អើល ត្រូវបានពលរដ្ឋនិងកម្លាំងអាជ្ញាធរព្យាយាមជួយសង្គ្រោះ។ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ។ក្រោយមកជនបរទេសដែលស្លាប់ ផ្នែកជំនាញដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ធ្វើកោសល្យវិច័យនិងរង់ចាំតំណាង​ស្ថានទូតចុះមកពិនិត្យដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ