កីឡា

Cristaino Ronaldo ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនគេឲ្យក្រុមជម្រើសជាតិ

ដោយ៖ Rith Kongkea

ខ្សែប្រយុទ្ធ Cristaino Ronaldo បានស៊ុតបន្ថែម២គ្រាប់ទៀតឲ្យក្រុមជម្រើសជាតិ ជួយឲ្យព័រទុយហ្គាល់យកឈ្នះ Liechtenstein ៤-០​ ក្នុងការប្រកួតបើកឆាកដំបូងនៃវគ្គជម្រុះ Euro 2024ក្នុងពូល J ។ ប្រធានក្រុមព័រទុយហ្គាល់ នៅតែជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ ក្រោមការដឹកនាំថ្មីរបស់លោក Roberto Martinez ដែលមកកាន់តំណែងជំនួសលោក Santos ។

កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំ ក្លាយជាកីឡាករដែរស៊ុតបញ្ចូលទីច្រើនជាងគេ បង្អស់នៅលើពិភពលោក ពោលគឺ ៨៣១គ្រាប់ (សរុបគ្រាប់បាល់ទាំងអស់ក្នុងអាជីពគិតមក ទល់ពេលនេះ) ខណៈនៅក្រុមជម្រើសជាតិវិញ រូបគេបង្ហាញខ្លួនបាន១៩៧ប្រកួត និងរកគ្រាប់បាល់បាន១២០គ្រាប់ ។

Cristiano Ronaldo ធ្លាប់បានសារភាពថា ខ្លួនបានពិចារណាក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ព័រទុយហ្គាល់ក្រោយមិនស្ថិតនៅក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកលោក Santos កាលពីព្រឹត្តិការណ៍ FIFA World Cup 2022 កន្លងទៅ៕