អន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ក្តែងៗថា អ្នកណាហ៊ានចាប់ខ្លួន លោកពូទីន អ្នកនោះមានន័យស្មើនឹងបើកសង្រ្គាមជាមួយប្រទេសរុស្ស៊ី។

នេះបើតាមសាររបស់លោក Medvedev នៅក្នុងបណ្តាញតេលេក្រាមកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែមីនា ឆ្នាំ២០២៣។ លោក Medvedev បាននិយាយថា “បើទោះវានឹងមិនក្លាយជាការពិត តែសូមស្រមៃមើលបន្តិចថា – ច្បាស់ណាស់ថាស្ថានភាពនេះ ប្រមុខរដ្ឋនុយក្លេអ៊ែរបច្ចុប្បន្ននឹង បានទៅដល់ទឹកដីណាមួយ ឧទាហរណ៍បើប្រទេស  អាល្លឺម៉ង់ជាអ្នកចាប់ខ្លួនលោកពូទីន”។ សារចាក់ដោតបន្ថែមទៀតពី Medvedev ដែលឥឡូវនេះមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់រុស្ស៊ីបានលើកឡើងជាសំណួរថា “តើនោះនឹងទៅជាយ៉ាងណា? បន្ទាប់ពីវានឹងក្លាយជាប្រកាស សង្រ្គាមលើ សហព័ន្ធរុស្ស៊ី” “ក្នុងករណីនោះ វានឹងទៅជាមួយទ្រព្យសម្បត្តិរបស់យើងទាំងអស់ – កាំជ្រួចរបស់យើង”។

សូមរំលឹកជាថ្មីថា ការព្រមានរបស់លោក Medvedev កើតឡើងក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកា ចាប់លោកពូទីនកាលពីថ្ងៃសុក្រសប្តាហ៍មុនពីបទឧក្រិដ្ឋកម្មនៅអ៊ុយក្រែន៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា