អន្តរជាតិ

ហ្វាំងឡង់នឹងមិនបញ្ជូនយន្តហោះចម្បាំងហោះបានជិត២ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងឲ្យអ៊ុយក្រែនឡើយ

ហ្វាំងឡង់នឹងមិនបញ្ជូនយន្តហោះចម្បាំង Hornet ម៉ាស៊ីនភ្លោះ ហោះបានជិត២០០០គីឡូម៉ែត្រ ក្នុងមួយម៉ោងទៅឲ្យអ៊ុយក្រែនឡើយ បើទោះបីជាមានការស្នើសុំអង្វរករ។

លោក Antti Kaikkonen បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Helsinki ថា “ទស្សនៈរបស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់គឺថា យើងត្រូវការ Hornets ទាំងនេះ ដើម្បីធានាប្រទេសរបស់យើង”។ លោក Kaikkonen បានបន្ថែមថា លោកបានមើលឃើញពីភាពអវិជ្ជមានជាច្រើនប្រសិនបើត្រូវបរិច្ចាគយន្តហោះនេះទៅអ៊ុយក្រែន ខណៈដែលមួយវិញទៀត យន្តហោះនេះក៏មានសភាពចាស់ មិនអាចជួយអ៊ុយក្រែនបានច្រើននោះដែរ។

ប្រទេសហ្វាំងឡង់កំពុងជំនួសកងយន្តហោះ Hornet ចាស់ៗរបស់ខ្លួន ដោយដាក់ចូលវិញនូវ យន្តហោះចម្បាំងបំបាំងកាយអាម៉េរិក F-35 ដែលខ្លួនបានបញ្ជាទិញក្នុងឆ្នាំ ២០២១ ប៉ុន្តែការដឹកជញ្ជូននៅតែមានរយៈពេលវែងដល់ទៅពីរទៅបីឆ្នាំទៀត។ ទោះជាយ៉ាងណាក៏ដោយ ហ្វាំងឡង់នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 បីគ្រឿងបន្ថែមទៀតទៅអ៊ុយក្រែន៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា