អន្តរជាតិ

ពិតជាប្លែកមែន ! ចិនជំរុញឲ្យនាំគ្នាបង្កើតម៉ាស៊ីនទុកគ្រាន់ថើបជញ្ជក់មាត់គ្នាពីចម្ងាយ

កែសម្រួល៖ រ៉ាម៉េត

រ៉យទ័របានរាយការណ៏ពីទីក្រុងស៊ាងហៃ ថ្ងៃទី ២៣ ខែមីនាថា ដើម្បីកំដរភាពអផ្សុកឯកោក្នុងអំឡុងបិទខ្ទប់ដែលគូស្នេហ៏រស់នៅឆ្ងាយពីគ្នាក្រុមហ៊ុនសាជីវកម្មចិនបានបំផុសគំនិតឲ្យបង្កើតម៉ាស៊ីនថើបគ្នាពីចម្ងាយតាមរយៈឧបករណ៍ដែលបំពាក់នៅក្នុងបបូរមាត់ស៊ីលីកុនចាប់សញ្ញា។

លោក Siweifushe មានទីស្នាក់ការក្នុងទីក្រុងប៉េកាំងបាននិយាយថា​ ឧបករណ៍ MUA នឹងប្រាប់ឈ្មោះអ្នកថើបតាមសំឡេងខ្យល់ថើប រួចចម្លងសំឡេងខ្យល់ថើបចាក់វាឡើងវិញដោយធ្វើឲ្យវារាងឡើងកម្តៅបន្តិចក្នុងអំឡុងពេលថើប នេះជាបទពិសោធមួយដែលធ្វើឲ្យការថើបពីចម្ងាយាវាក្លាយជាទិដ្ឋភាពដ៏ពិតប្រាកដមួយ។

អ្នកប្រើប្រាស់ឧបករណ៍នេះអាចទាញយកទិន្នន័យថើបដែលបានចាប់បញ្ជូនតាមរយៈកម្មវិធី app របស់អ្នកប្រើផ្សេងទៀតបានផងដែរ។

ការបំផុសឡើងនូវគំនិតនេះគឹកើតចេញពីវិធានការបិទខ្ទប់ដែលកើតឡើងជាញឹកញាប់ ហើយមានរយៈពេលយូរធ្វើឲ្យធុញថប់និងបានរាលដាលពាសពេញប្រទេសចិននៅក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ជាងបីឆ្នាំកន្លងមកនេះដោយ ស្ថិតនៅក្នុងសភាពដ៏ធ្ងន់ធ្ងរបំផុតដែលអាជ្ញាធរហាមឃាត់អ្នកស្រុកក្នុងតំបន់បិទខ្ទប់មិនឱ្យចាកចេញពីផ្ទះអស់រយៈពេលជាច្រើនខែ។

Zhao Jianbo អ្នកបំផុសគំនិតមួយនេះបាននិយាយថា “ខ្ញុំមានទំនាក់ទំនងស្នេហានៅក្នុងពេលនោះ តែដោយសារការបិទខ្ទប់វាធ្វើឲ្យខ្ញុំមិនអាចជួបមិត្តស្រីជាទីស្រឡាញ់របស់ខ្ញុំបានទេ” ៕