អន្តរជាតិ

ទាហានអ៊ុយក្រែននៅសមរភូមិសុំជំនួយកាំជ្រួច Stingers បន្ថែម ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងណាស់

យោធាអ៊ុយក្រែននៅសមរភូមិប្រកាសសុំជំនួយកាំជ្រួចប្រឆាំងយន្តហោះ Stingers    ខណៈយន្តហោះគ្មានមនុស្សបើករុស្ស៊ីលុកលុយខ្លាំងសម្បើមណាស់នៅក្រុងបាក់មុត។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍សម្ភាសន៍ជាមួយទាហាន​អ៊ុយក្រែនម្នាក់​ឈ្មោះ Kamin អាយុ ៤២ឆ្នាំ មកពីអង្គភាពប្រឆាំងយន្តហោះនៅក្នុងកងពលតូច​ទ័ពជើងគោកទី 10 របស់អ៊ុយក្រែនបានឲ្យដឹងថា៖ កងកម្លាំងរុស្ស៊ីកំពុងប្រើប្រាស់យន្តហោះ​គ្មានមនុស្សបើកនៅក្នុងការប្រយុទ្ធតាមអាកាសលើទីក្រុង Bakhmut ដែលមានការប្រកួត​ប្រជែងយ៉ាងខ្លាំងក្លា ហើយការគំរាមកំហែងនៃយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រក៏នៅតែជាប្រចាំដែរ ហើយអាវុធរបស់លោកខាងលិចត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងពួកគេ។

លោក Kamin​ ប្រាប់រ៉យទ័រថា “យើង​ត្រូវ​ការ STINGERS” អង្គភាពយើងនេះមិនមានកាំភ្លើង​ប្រឆាំងយន្តហោះគ្មានមនុស្សបើកគ្រប់គ្រាន់ ដើម្បីជួយការពារពីការគំរាមកំហែងដែលកំពុង​កើនឡើងនោះទេ ខណៈដែលជនជាតិរុស្ស៊ីហាក់ដូចជាលុកលុយឲ្យមានចលាចលណាស់។ ក្នុងបទសម្ភាសន៍យោធានេះបាន​រើស​កាំភ្លើង​បាញ់​កាំភ្លើង​អា​ម៉េ​រិ​ក ហើយនិយាយ​ថា “នេះវា​មាន​ប្រសិទ្ធភាព​ល្អគ្រាន់បើសម្រាប់ទុកបាញ់ទម្លាក់​​យន្តហោះ​គ្មាន​មនុស្ស​បើក (UAVs)រុស្ស៊ី”៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា