សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់បំផ្លាញផ្ទះជាច្រើនខ្នងនិងកុដិលោកក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ខ្យល់កន្ត្រាក់រដូវប្រាំងបោកបក់យ៉ាងខ្លាំង ហើយបានបំផ្លាញផ្ទះពលរដ្ឋ-កុដិលោកសង្ឃ និងដើមឈើរលំជាច្រើនដើមក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ត្រីអាជ្ញាធរបានឱ្យដឹងពីហេតុការណ៍ជាបឋមថា ឥទ្ធិពលខ្យល់កន្ត្រាក់រដូវប្រាំងមេឃក្តៅហួតហែង នេះបានគំរាមកំហែង និងប៉ះពាល់ទៅលើឃុំចំនួន២ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ឃុំដែលរងផលប៉ះពាល់មានឃុំអូរដំបង១ ខូចខាតផ្ទះប៉ើងដំបូលស័ង្កសីចំនួន ៣ខ្នងផ្ទះ-កុដិលោកសង្ឃ១ខ្នង-រលំរោងគោសង្កត់លើម៉ូតូខូចខាត១គ្រឿង និងរលំដើមឈើជាច្រើនដើម ទៀត។

ចំណែកឃុំវត្តតាមិម ប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់និងស្រាលចំនួន១០ខ្នងផ្ទះ។ចំពោះមុខនេះ មន្ត្រីនិងសមត្ថកិច្ចមូលដ្ឋានកំពុងពន្លឿនចុះស្រង់ខ្នងផ្ទះ ពិសេសនៅតំបន់ដាច់ស្រយាល៕ដោយ៖ព្រះអង្គខ្មៅ