កម្សាន្ដ

ខេមបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនតាមការសន្យាទៅកាន់អ្នកគាំទ្រ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖តារាចម្រៀងសំឡេងស្អកតែពីរោះរណ្តំ ខេម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនដែលជាការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លូននៅលើហ្វេសប៊ុក។

កន្លងមកមានមហាជនទូទៅបានស្គាល់រួចមកហើយ តារាចម្រៀងដែលនិយាយច្បាស់ច្រៀងស្អកតែពីរោះ នៅថ្ងៃទី២៣ មីនា បានប្រាប់ដល់អ្នកនិយមស្តាប់ និងតាមដានបទចម្រៀងរបស់លោកថា “សម្រាប់បងប្អូនដែលតែងតែសួរក្នុងCommentsថា តើបទ”កាទូចបងអើយ”ចេញថ្ងៃណា? ឥឡូវនៅព្រឹកថ្ងៃទី២៤ មីនា លោកបានបង្ហាញរួចហើយ។

ពីមុនមកតារាចម្រៀងរូបនេះក៏បានបញ្ចេញវីដេអូខ្លីៗនៅលើបណ្តាញសង្គមនូវបទចម្រៀងថ្មីៗរបស់ខ្លួន ទើបធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកតាមដាន ជាហេតធ្វើឲ្យពួកគេចង់ដឹងថា តើបទនោះចេញនៅពេលណាទៅ?

លោកខេមបានបញ្ជាក់ថា បទថ្មីដែលមានឈ្មោះថា”កាទូចបងអើយ” នេះ វាក៏ជាបទដែលចេញសម្រាប់ចូលរួមអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខាងមុខដែរ។ តួយ៉ាងបទចម្រៀងខាងលើនឹងនាំឲ្យមានភាពសប្បាយរីករាយដល់មជ្ឈដ្ឋានទូទៅទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យនៅមុន និងថ្ងៃចូលឆ្នាំប្រពៃណីជាតិ។

ក្រៅពីបទបែបកន្រ្តាក់អារម្មណ៍នេះលោកថាក៏នៅមានបទចម្រៀងថ្មីៗជាច្រើនទៀតដែលនឹងបង្ហាញជាបន្តបន្ទាប់៕