សន្ដិសុខសង្គម

ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

បាត់ដំបង៖ក្មេងស្រីជំទង់ចំនួន២នាក់ ចំណោមក្មេងប្រុសស្រីជាច្រើនទៀត បាននាំគ្នាចុះបេះ ផ្លែឈូកក្នុងស្រះមានទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់។ហេតុការណ៍ក្មេងលង់ទឹកនេះ បង្កការភ្ញាក់ផ្អើលនៅភូមិវត្តកណ្ដាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមីនា។

ក្មេងប្រុសឈ្មោះម៉ៅ តារា ជាមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ខ្លួននិងមិត្តភក្តិឯទៀត រួមទាំងជនរងគ្រោះបានបបួលគ្នាដើរលេង។

លុះមកដល់អាងទឹកកំពង់គោឃើញឈូកដុះផ្លែល្អក៏នាំគ្នាចុះបេះ ចៃដន្យដល់កន្លែងទឹកជ្រៅស្រាប់តែ ២នាក់លង់លិចបាត់ចូលទៅក្នុងទឹកស្រះតែម្តង។ក្មេងស្រីដែលស្លាប់ឈ្មោះណាក់ នីសា អាយុ ១២ឆ្នាំ និងឈ្មោះម៉ៅ ដានី អាយុ ១១ឆ្នាំ។ទាំង២នាក់នៅក្នុងភូមិ ឃុំខាងលើ៕ដោយ:ព្រះអង្គខ្មៅ