សន្ដិសុខសង្គម

បញ្ជូនប្តីប្រពន្ធករណីធ្វើទារុណកម្មលើក្មេងប្រុសស្រី២នាក់ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនប្តីនិងប្រពន្ធករណីធ្វើទារុណកម្មលើ​ក្មេងប្រុសស្រីចំនួន២នាក់ រួចបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

ករណីនេះបានកើតឡើងនៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ សុខ សូដា អាយុ៥៥ឆ្នាំ និងឈ្មោះ គីម ឡេង អាយុ៤៩ឆ្នាំ ជាប្រពន្ធ មុខរបរលក់បាយម្ហូបនៅភូមិសង្កាត់ខាងលើ។ចំណែកក្មេងប្រុសស្រីរងគ្រោះឈ្មោះស.ប.ញ អាយុ១៨ឆ្នាំនិងឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ។ទាំង២នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ទទួលបានព័ត៌មានពីអង្គការមេត្រីអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅ បានចុះឃាត់ខ្លួនជនសង្ស័យ​២នាក់។ពួកគេបានប្រព្រឹត្តបទល្មើសកេងប្រវ័ញ្ចពលកម្ម និងធ្វើទារុណកម្មលើក្មេងប្រុសស្រី២នាក់។

ក្រោយឃាត់ខ្លួននិងសាកសួររួច ប្តីនិងប្រពន្ធនេះត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង​បញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ