សន្ដិសុខសង្គម

នាំជនសង្ស័យ៥នាក់ទៅតុលាការករណីឆក់សម្ភារតាមទីសាធារណ:

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនានេះ បានបញ្ជូនជនសង្ស័យចំនួន៥នាក់ ជាមុខសញ្ញាឆក់តាមទីសាធារណ:ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមប្រព្រឹត្តបទល្មើសត្រូវបានចាប់ជាបន្តបន្ទាប់ចំនួន៥នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន៣គ្រឿង។ក្នុងនោះជនសង្ស័យក្នុងអំពើឆក់ទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១០ករណីយកចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ឃួយ គង់ម៉េង អាយុ២៤ឆ្នាំ-សានភ័ក្រ្តាអាយុ១៧ឆ្នាំ-ធីម៉េងហុងអាយុ១៧ឆ្នាំ-ចាន់ធារិទ្ធ អាយុ១៦ឆ្នាំនិងឈ្មោះ លី សហភាព អាយុ១៧ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា អំពើលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តឆក់នេះ ជនរងគ្រោះភាគច្រើនជាស្រ្តីមានទាំងខ្មែរនិង​ជនជាតិបរទេស។បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ស្ថិតក្នុងចំណាត់ការនៃ​តំណាងអយ្យការកំពុងសាកសួរ៕ដោយ៖វិចិត្រ