កីឡា

ឈ្វេងយល់ពីដំណើរឆ្ពោះទៅនៃព្រះអគ្គិជ័យកីឡាទៅកាន់ប្រទេសតំបន់អាស៊ាន

ដោយ៖ ប្រសិទ្ទ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការព្រះរាជទានព្រះភ្លើងដែលហៅថា”ព្រះអគ្គិជ័យកីឡា” ពីព្រះមហាក្សត្រកម្ពុជា ពេលនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានជាបន្តបន្ទាប់។

ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋទូរទាំងប្រទេស មានការសារទយ៉ាងខ្លាំងចំពោះការដង្ហែរព្រះអគ្គិជ័យកីឡាទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយនេះជាមោទកភាពសំរាប់ប្រទេសកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះ។ យ៉ាងណាមិញប្រទេសវៀតណាមគឺជាប្រទេសដែលទទួល”ព្រះអគ្គិជ័យកីឡា” មុនគេ ដែលការដង្ហែរនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ដំណើរជាបន្តគឺចាកចេញពីប្រទេសវៀតណាមនៅថ្ងៃទី២៥ ខែមីនា ទៅកាន់ប្រទេសហ្វីលីពីន , នៅថ្ងៃទី២៨ ខែមីនា ចាកចេញពីប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់ប្រទេសប៊្រុយណេ, ចេញពីប្រទេសប៊្រុយណេថ្ងៃទី៣១ ខែមីនា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី, ចេញពីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៤ ខែមេសា បន្តដំណើរទៅកាន់ប្រទេសទីម័រឡេស្ត, នៅថ្ងៃទី០៨ ខែមេសា ចេញពីប្រទេសទីម័រឡេស្ត ឆ្ពោះទៅកាន់ប្រទេស ម៉ាឡេស៊ី, ថ្ងៃទី១២ ខែមេសា ចាកចេញពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី, នៅថ្ងៃទី១៥ ខែមេសា ចាកចេញពីប្រទេសសិង្ហបុរី ឆ្ពោះទៅកាន់ប្រទេសថៃ, ថ្ងៃទី១៨ ខែមេសា ចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា, ថ្ងៃទី២៣ ខែមេសា ចេញពីប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ប្រទេស ឡាវ និងនៅថ្ងៃទី២៧ ខែមេសា ដង្ហែរចេញពីប្រទេសឡាវ ឆ្ពោះមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះវិញ។

បន្ទាប់ពីចប់ពិធីដង្ហែរព្រះអគ្គិជ័យកីឡាពីបណ្តាប្រទេសទាំង១០ហើយ កម្ពុជានឹងធ្វើពិធីទទួលនិងប្រារព្ធនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង៕