សន្ដិសុខសង្គម

ឃុំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

ព្រៃវែង៖តុលាការខេត្តព្រៃវែង ព្រឹកថ្ងៃទី២៣ ខែមីនានេះបានឃុំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ​ករណីជួញដូរដូរ ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង ជាមួយនគរបាល​ស្រុកពាមរក៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី២០ ខែមីនានៅម្តុំផ្លូវលេខ៣១០ ស្ថិតក្នុងភូមិ ៦ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង។ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនឈ្មោះ អ៊ុក ឈា អាយុ២៦ឆ្នាំនៅភូមិឃុំខាងលើ ។

ក្រោយឃាត់ខ្លួន នគរបាលបានដកហូតម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន​១១កញ្ចប់-ទូរសព្ទ៥គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន១និងសម្ភារវេចខ្ចប់មួយចំនួន។បន្ទាប់ពីសាកសួរផ្នែកនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយចេញដីកាបង្គាប់ឱ្យឃុំខ្លួនតែម្តង៕ដោយ៖វិចិត្រ