កីឡា

Bernardo Silva គឺជាអាទិភាពសម្រាប់ PSG នៅរដូវក្តៅនេះ

ដោយ៖ Rith Kongkea

តាមការចុះផ្សាយរបស់កាសែត Relevo របស់អេស្ប៉ាញបានឲ្យដឹងថា ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ដាក់គោលដៅអាទិភាពលើខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City នៅរដូវក្តៅនេះ។

ក្លិប PSG ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការប្រជែងយកតារាឆ្នើម សញ្ជាតិព័រទុយហ្គាល់ខាងលើជាមួយក្លឹប Barcelona ដែលចង់បានរូបគេផងដែរនោះ ហើយពេលនេះ Man City អាចនឹងបើកភ្លើងខៀវក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញនៅក្នុងតម្លៃក្រោម 90 លានអឺរ៉ូ៕