អន្តរជាតិ

រុស្ស៊ីថ្កោលទោសផែនការចក្រភពអង់គ្លេសក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅទីក្រុងកៀវ

រុស្ស៊ីថ្កោលទោស និងចោទប្រកាន់ចក្រភពអង់គ្លេសចំពោះផែនការក្នុងការបញ្ជូនគ្រាប់រំសេវគីមី​អ៊ុយរ៉ានីញ៉ូម​ទៅឲ្យអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅលើ បណ្តាញTelegramថា នេះគឺជា “សេណារីយ៉ូយូហ្គោស្លាវី។ សំបកគ្រាប់ទាំងនេះមិនត្រឹមតែអាច​សម្លាប់មនុស្សប៉ុណ្ណោះទេ ថែមទាំងឆ្លងដល់បរិស្ថាន និងបង្កជំងឺមហារីកដល់មនុស្សរស់នៅលើដី​ទាំងអម្បាលម៉ានទៀតផង”។ លោកស្រី Zakharova បានប្រៀបធៀបទៅនឹងវិបត្តិប្រទេស​រងគ្រោះយូហ្គោស្លាវី ថាវាជាការឆោតល្ងង់។ នៅ​ប្រទេស​យូហ្គោស្លាវី ទាហាន​ណាតូ ជា​ពិសេស​ជនជាតិ​អ៊ីតាលី គឺជា​អ្នកដែលបាន​រង​គ្រោះ​មុន​គេ បន្ទាប់មក​ពួកគេ​បាន​ព្យាយាម​អស់​រយៈពេល​ជា​យូរ​ដើម្បី​ទទួលបាន​សំណង​ពី​អង្គការ​អូតង់​សម្រាប់​ការ​បាត់បង់​ផ្នែកសុខភាព ហើយចុងក្រោយសំណង​ក៏មិនទទួលបានទៀត”។

ចំពោះគ្រាប់បែកអ៊ុយរ៉ានីញ៉ូមដែលភាគីរុស្ស៊ីបានចោទប្រកាន់នេះ មិនមានប្រភពណា​ចេញធ្វើការផ្ទៀងផ្ទាត់ជាមួយចក្រភពអង់គ្លេសនៅឡើយទេ។ រដ្ឋាភិបាលអង់គ្លេសមិនបានចេញ​ឆ្លើយតបឡើយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា