អន្តរជាតិ

បញ្ជាការអ៊ុយក្រែនខាងត្បូង៖ រុស្ស៊ីដាក់ពង្រាយនាវាចម្បាំង១២គ្រឿងនៅសមុទ្រខ្មៅ

បញ្ជាការអ៊ុយក្រែនភាគខាងត្បូងបានរាយការណ៍ថា រុស្ស៊ីបានដាក់ពង្រាយនាវាចម្បាំងចំនួន១២គ្រឿង​នៅសមុទ្រខ្មៅ ខណៈ២គ្រឿងមានផ្ទុកនូវមីស៊ីលបាញ់រាប់ពាន់គីឡូម៉ែត្រកាលីបឺរ។

យោងតាមសេចក្តីរាយការណ៍ដកស្រង់នៅត្រឹមល្ងាចថ្ងៃអង្គារ ទី២១​ ខែមីនា ឆ្នាំ២០២៣ របស់បញ្ជាការអ៊ុយក្រែនភាគខាងត្បូងបានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចម្បាំងចំនួន ១២គ្រឿងយ៉ាងពិតប្រាកដក្នុងដែនទឹកសមុទ្រខ្មៅ។ សេចក្តីរាយការណ៍បានបន្តថា មាន២គ្រឿងក្នុងនោះបានដឹកផ្ទុកនូវកាំជ្រួចបាញ់ល្បឿនលឿនកាលីបឺរ១៦គ្រាប់ ដែលអាចបាញ់បានប្រហែល ២៥០០គីឡូម៉ែត្រគោលដៅដី និងជិត ៤០០គីឡូម៉ែត្រគោលដៅសមុទ្រ។

តាមប្រភពដដែល ការដាក់ពង្រាយនេះ បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរមិនធម្មតា ត្រូវតែយកចិត្តទុកដាក់ខានមិនបាន។ បញ្ជាការភាគខាងត្បូងនេះបានអះអាងយ៉ាងក្តែងៗ បើទោះជាគ្មានការផ្ទៀងផ្ទាត់ក៏ដោយថា កាលពីល្ងាចថ្ងៃទី ២០ ខែមីនា កាំជ្រួចនាវាប្រភេទនេះរបស់រុស្ស៊ីត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ុយក្រែន ក្នុងពេលដែលត្រូវបានដឹកជញ្ជូនតាមផ្លូវដែកនៅ Dzhankoi ដែលជាតំបន់កាន់កាប់ដោយរុស្ស៊ីនៅភាគខាងជើងនៃតំបន់ Crimea ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា