កម្សាន្ដ

តាអណ្តើកមានអាយុ៩០ឆ្នាំទៅហើយនៅបានស្វាគមន៍កំណើតកូនៗចំនួន៣ក្បាលទៀត

កែសម្រួល៖ រ៉ាម៉េត

សត្វល្មូនជិតផុតពូជនៅប្រទេសម៉ាដាហ្គាស្កាជាប្រភេទអណ្តើកយក្សឈ្មោលមានឈ្មោះថាលោក Pickles បានក្លាយជាឪពុកថ្មីបន្ទាប់ពីអ្នកថែទាំសួនបានប្រទះឃើញពងរបស់អណ្តើកបានថែរក្សទុកយ៉ាងប្រុងប្រយ័ត្នហើយនៅបំផុតបានញាស់កូន។

ភ្នាក់ងារថែរក្សាសួនសត្វបាននិយាយថា បើទោះបីជាវាបានរួមរស់ជាមួយនឹងអណ្តើកញីមានឈ្មោះថា លោកស្រី Pickles អស់រយៈពេល ២៧ ឆ្នាំក៏ដោយតែដោយសារសត្វអណ្តើកប្រភេទនេះមិនសូវមានចំណង់ចំពោះការបន្តពូជទេ។ ដូច្នេះហើយសត្វអណ្តើកមួយគូនេះធ្លាប់បានញាស់កូនតែមួយលើកគត់គឺនៅក្នុងឆ្នាំ ១៩៩៧ ។

ចាប់តាំងពីពេលនោះមករហូតមកដល់ពេលនេញទើបពួកគេបានចាប់ដៃគ្នាផ្តល់កំណើតកូនទាំងបីសាជាថ្មី ដែលគេដាក់ឈ្មោះដ៏ត្រឹមត្រូវឲ្យថា Dill, Gherkin និង Jalapeño។

បើយោងតាមមន្ត្រីអភិរក្សគេបានកត់សម្គាល់ដោយក្តីរំភើបដោយសារតែវាកម្រមានកូនច្រើនដូច្នេះណាស់ក្នុងចំណោមពូជអណ្តើកដូច Picklesនេះ។

មន្ត្រីសួនសត្វបានធ្វើសេចក្តីថ្លែងការណ៍មួយថា សត្វអណ្តើកដែលជាកូនតូចរបស់ “Pickles ទាំងនេះគឺជា ‘dill’ ដ៏សំខាន់មួយដោយសាតែវាជាប្រភេទអណ្តើកដែលមានផ្ទុកសារធាតុវិទ្យុសកម្មដូចឪពុករបស់ពួកវាដែលជាសត្វអណ្តើកផ្ទុកទៅដោយសារធាតុវិទ្យុសកម្មដ៏មានតម្លៃបំផុតនៅក្នុងសមាគមសួនសត្វនិងក្រុមអភិរក្សត្រី” ។

ការរកឃើញដ៏សំខាន់នេះបានកើតឡើងកាលពីដើមឆ្នាំនេះ នៅពេលដែលអ្នកថែរក្សាសត្វម្នាក់បានប្រទះឃើញពងនៅក្បែរអណ្តើកញី Pickles នៅក្នុងយប់នោះ ជាពេលដែលសួនសត្វកំពុងបិទទ្វារ។

បន្ទាប់មក ពងរបស់វាត្រូវបានគេយកទៅភ្ញាស់តាមវិធីភ្ញាស់សត្វល្មូនរបស់ប្រទេសម៉ាដាហ្គាស្កា។

ពួកមន្ត្រីសួនសត្វ Houston បានថ្លែងថា ប្រសិនបើពួកគេមិនមានការយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នទេនោះ កូនអណ្តើកទាំងនេះប្រហែលជាមិនអាចញាស់បានទេ។ កូនអណ្តើកដែលទើបនឹងញាស់នឹងត្រូវបានគេថែរក្សានៅឯសួនសម្រាប់ពពួកសត្វល្មូន និងជាផ្ទះ Amphibian រហូតដល់ពួកវាមានអាយុគ្រប់គ្រាន់ទើបអាចអនុញ្ញាតឲ្យរស់នៅជួបជុំជាមួយឪពុកម្តាយរបស់ពួកវា។

អណ្តើកដែលមានផ្ទុកសារធារតុវិទ្យុសកម្មមានដើមកំណើតរស់នៅក្នុងព្រៃបន្លា ដែលជាព្រៃស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាដាហ្គាស្កា ជាមួយនឹងអាយុកាលដែលមានក្នុងកំណត់ត្រារហូតដល់ទៅ ១៨៨ ឆ្នាំ។ ដូច្នេះហើយគេបានកំណត់ចំណាត់ថ្នាក់តាមអាយុរបស់អណ្តើក Pickles ថាជាអណ្តើកស្ថិតនៅក្នុងវ័យកណ្តាលនៅឡើយទេ។

ប្រភេទសត្វនេះត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជដោយសារតែមនុស្សបានចាបពួកវា និងលក់ពួកវាជាអំពើជួញដូរសត្វចិញ្ចឹមខុសច្បាប់។

នៅក្នុងឆ្នាំ ២០១៨ មន្ត្រីម៉ាដាហ្គាស្ការបានរកឃើញអណ្តើកផ្ទុកសារធាតុវិទ្យុសកម្មចំនួន ១០,០០០ ក្បាលដែលត្រូវបានគេលួចចេញពីផ្ទះតែមួយនៅក្នុងទីក្រុង Toliara ហើយទីភ្នាក់ងារបរិស្ថានរបស់ប្រទេសនេះបានផ្តល់ព័ត៌មានថាមានក្លិនស្អុយលាមក និងទឹកនោមសត្វចំឡែកខ្លាំងណាស់។

ទីផ្នាក់ងាសហភាពអន្តរជាតិអភិរក្សធម្មជាតិបានថ្លែងថា ដោយសាមានការកើនឡើងនូវអំពើកេងប្រវ័ញ្ច និងការបាត់បង់ទំនៀមទំលាប់ចំនួនសត្វអណ្តើកប្រភេទនេះនៅក្នុងរយៈពេលត្រឹមតែ ៣ ជំនាន់តែប៉ុណ្ណោះឃើញថាមានការថយចុះដល់ទៅ ៨០ ភាគរយនៃចំនួនសរុបរបស់វា។

 

ប្រភព៖ ញូវយ៉កប៉ុស្តិ៍