អន្តរជាតិ

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានអះអាងថា មានពូទីនក្លែងក្លាយ និងពិតប្រាកដ ហើយអ្នកដែលមកទស្សនកិច្ចនៅក្រុងម៉ារីយូប៉ូលខេត្តដូណេតសប្តាហ៍នេះ គឺជាពូទីនបន្លំខ្លួន។

លោក Andrii Yusov ជាអ្នកតំណាងអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទទី ២០ ខែមីនាថា ចារកម្មអ៊ុយក្រែនមិនបានប្រទះឃើញភស្តុតាងពិតៗ​នៃដំណើរទស្សនកិច្ចរបស់ពូទីនទៅកាន់ក្រុងឧស្សាហកម្មដែក Mariupol ដែលរុស៊្សីកាន់កាប់​បណ្តោះអាសន្ននោះទេ។ សហគមន៍អ្នកជំនាញបច្ចុប្បន្នកំពុងជជែកវែកញែកថាតើ​លោកពូទីន​នៅមានជីវិតដែរឬទេ។ ចំពោះព័ត៌មានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលថា ពូទីនបានចុះទៅទស្សនកិច្ចនៅម៉ារីយូប៉ូល ហើយបានជួបសួរសុខទុក្ខប្រជាជន លោក Yusovថា កាន់តែមិនពិតទៀតហើយ។

ប្រធានអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់រូបនេះ បានផ្តល់ហេតុផល និងការកត់សម្គាល់ថា បើពូទីនមែនទែន ម្ល៉េះគាត់នឹងមានអាការជាច្រើនដូចជាញ័រដៃ ដូចកាលដែលនៅវិមានក្រឹមឡាំង និងមានអាកប្បកិរិយាដឹកនាំល្អជាងនេះ។

ជុំវិញការអះអាងដ៏គួរឲ្យងឿងឆ្ងល់នេះ ក្រសួងស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនមិនបានលម្អិត​បន្ថែមនោះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា