កីឡា

ភ្នាក់ងាររបស់ Mohamed Salah បានបដិសេធក្នុងការចាកចេញក្លិបពី Liverpool

ដោយ៖ Rith Kongkea

លោក Ramy Abbas Issa ដែលជាភ្នាក់ងាររបស់កីឡាករ Mohamed Salah បានបដិសេធរាល់ពាក្យ​ចចាមអារ៉ាមដែលបង្ហាញថាខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះនឹងចាកចេញពីកីឡដ្ឋាន Anfield នៅពេលណាក៏បាន នេះបើយោងតាមការចុះផ្សាយរបស់ Mundo Deportivo ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ PSG និង La Liga ដោយសារតែការធ្លាក់ចុះរបស់ក្លិបហង្សក្រហម Liverpool ក្នុងរដូវកាលនេះ ទោះជាយ៉ាងណាក៏ដោយ តាមភ្នាក់ងាររបស់លោកបានចេញមកបដិសេធ ដោយមិនមានការពិភាក្សាបែបនេះរវាងគាត់ ជាមួយនិងក្លិបណាមួយឡើយ ៕