កីឡា

ប្រធានក្លិប Spurs សម្លឹងឃើញអ្នកចាត់ការម្នាក់ដែលអាចមកជំនួសលោក Conte បាន

ដោយ៖ Rith Kongkea

យោងតាមរបាយការណ៍របស់ BILD បានឲ្យដឹងថា ប្រធានក្លឹប Tottenham លោក Daniel Levy កំពុងសម្លឹងឃើញអ្នកចាត់ការម្នាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯ Bundesliga ដើម្បីជំនួសតំណែងលោក Antonio Conte ក្នុងនាមជាអ្នកចាត់ការទូទៅ ខណៈរូបលោកអាចនឹងចាកចេញក្នុងពេលឆាប់ៗនេះ។

ពួកគេ​អះអាង​ថា Spurs បាន​ទាក់ទង​ជាមួយ​អ្នក​តំណាង​របស់​អ្នកចាត់ការ​សញ្ជាតិ​អូទ្រីស លោក Oliver Glasner ដែល​បច្ចុប្បន្ន​កំពុងទទួល​បន្ទុក​នៅក្លិប Eintracht Frankfurt នៃលីគកំពូលរបស់អាល្លឺម៉ង់ ។

លោក Oliver Glasner បានជួយឲ្យក្លិប Eintracht Frankfurt លើកពាន Europa League កាលពីរដូវកាលមុន ហើយត្រូវបានគេផ្សារភ្ជាប់ក្នុងការមកកាន់ទឹកដីអង់គ្លេសក្នុងនាមជាអ្នក​ចាត់ការទូទៅសម្រាប់ក្លិប Tottenham hotspurs ប្រសិនបើលោក Conte ចាកចេញមែន៕