កីឡា

Brighton ចង់បន្តកុងត្រារបស់ Mitoma បន្ថែមទៀតស្របពេលមានក្លិបធំៗចាប់អារម្មណ៍លើគេ

ដោយ៖ Rith Kongkea

យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា Brighton កំពុងខិតខំប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាពដើម្បីបន្តកិច្ចសន្យារបស់ Kaoru Mitoma ដើម្បីបិទការចាប់អារម្មណ៍ពីក្លិប​ផ្សេងទៀត។

កីឡាករសញ្ជាតិជប៉ុន Mitoma បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Brighton ក្នុងរដូវកាលនេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Manchester City និង Arsenal ក៏ដូចជាក្លិបធំៗនៅ​តំបន់អឺរ៉ុបផ្សេងទៀតដែលកំពុងតាមដានស្ថានភាពរបស់គេនារដូវកាលបន្ទាប់៕