កីឡា

Messi កំពុងពិចារណាក្នុងការវិលត្រឡប់មក Barcelona វិញ

ដោយ៖Rith Kongkea

បើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា ខ្សែប្រយុទ្ធ Lionel Messi កំពុង “ពិចារណាយ៉ាងខ្លាំង” ក្នុងការវិលត្រឡប់ទៅកាន់ Barcelona​ វិញ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ PSG និងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Paris Saint-Germain មានបំណងចង់រក្សាទុក Messi ជាច្រើនឆ្នាំទៀត ប៉ុន្តែពេលនេះមិនទាន់មានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាបន្តទៀតឡើយរវាងភាគីទាំងពីរ ។

កីឡាករវ័យ 35 ឆ្នាំរូបនេះពីមុនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ MLS និងអារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះត្រូវបានគេរាយការណ៍ថារូបគេកំពុងពិចារណាក្នុងការវិលត្រឡប់ទៅកាន់ Camp Nou វិញ ហើយក្លិប FC Barcelona ក៏កំពុងស្វែងរកវិធីដើម្បីធ្វើឱ្យវាកើតឡើងទោះបីជាពួកគេមានបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នក៏ដោយ៕