សន្ដិសុខសង្គម

បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយលោតពីលើសណ្ឋាគារក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ព័ត៌មានបឋម បុរសជាជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយលោតពីលើសណ្ឋាគារ ឡាយជូស ស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងចុះអន្តរាគមន៍នៅទីតាំង​កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ និងពិនិត្យជាក់ស្តែងក្នុងហេតុការណ៍នេះ ដោយនៅមិនទាន់​បានទទួលដំណឹងច្បាស់លាស់ពីមូលហេតុនៃករណីនេះ និងអត្តសញ្ញណសាកសពនៅឡើយ។

គួរបញ្ជាក់ថា៖ បន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចជំនាញក៏បានធ្វើការឃាត់ខ្លួន​ជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរម្នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ៕