សន្ដិសុខសង្គម

បញ្ជូនថៃ៤នាក់ករណីរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ​ កាលពីរសៀលថ្ងៃទី១៦ ខែមីនា បានបញ្ជូនបុរសថៃ៤នាក់ ករណីរំលោភសេពសន្ថវៈស្ត្រីម្នាក់ទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា អាវុធហត្ថក្រុងបានឃាត់ខ្លួនក្រុមសង្ស័យ​ជាជនជាតិថៃចំនួន៤នាក់។ការចាប់ខ្លួនតាមបណ្ដឹងពីក្មេងស្រីរងគ្រោះ អាយុ១៧ឆ្នាំ ជាតិថៃដូចគ្នា ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព ក្រុងប៉ោយប៉ែត ។ករណីរំលោភសេពសន្ថវៈនេះស្ថិតក្នុងបន្ទប់​ស្នាក់នៅមួយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាតិថៃទាំង៤នាក់-ឈ្មោះភីឡាផុន ឃុនដែងឌី-ផានុផុង អ៊ីណក-ឈ្មោះ វ័រឡាវុធ កិណតាន់ និងឈ្មោះអាក់មនថេត ប៊ូឡាក់ថេត។ទាំង៤នាក់អាយុពី២០ដល់២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ សង្កាត់ខាងលើ។

ក្រោយពីទទួលបណ្ដឹងពីនាងរងគ្រោះ កម្លាំងមូលដ្ឋានបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ ហើយនាំទៅសាកសួរ។ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនបានរំលោភសេពសន្ថវៈលើនាង​រងគ្រោះពិតប្រាកដមែន៕ដោយ៖វិចិត្រ