សន្ដិសុខសង្គម

នាំមនុស្ស៣នាក់យកទៅសាកសួរ បន្ទាប់ពីចិនម្នាក់ធ្លាក់ពីលើអគារស្លាប់

ព្រះសីហនុ៖បន្ទាប់ពីបុរសចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារ​ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ត្រូវបានសមត្ថកិច្ចនាំខ្លួនបុរសជនជាតិចិន២នាក់និងខ្មែរម្នាក់យកទៅសាកសួរ។

ហេតុការណ៍នេះបានកើតឡើងនៅសណ្ឋាគារយីហោ“ឡាយជូស” ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ក្រោយពីមានមនុស្សធ្លាក់ពីលើអគារខ្ពស់ ផ្នែកនគរបាលជំនាញខេត្តព្រះសីហនុបានចុះអន្តរាគមន៍​នៅទីតាំងខាងលើ និងពិនិត្យជុំវិញកន្លែងមានហេតុការណ៍នោះ។ភ្លាមៗសមត្ថកិច្ចនៅមិនទាន់​ទទួលបានព័ត៌មានជាក់លាក់ណាមួយក្នុងករណីនេះ និងមិនទាន់ស្គាល់អត្តសញ្ញណសាកសព​នៅឡើយ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់​និងបុរសខ្មែរម្នាក់នាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរ៕ដោយ៖វិចិត្រ