កីឡា

Arsenal ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Eden Hazard

ដោយ៖ Rith Kongkea

កីឡាករ Eden Hazard ហាក់មិនសមប្រកបជាមួយ Real Madrid សោះចាប់​តាំង​ពី​ផ្លាស់ពី Chelsea មកចូលរួមជាមួយ Madrid កាលពីឆ្នាំ 2019 ដោយសារ​បញ្ហា​របួស​ជាប់​រហូត។សម្រាប់រដូវកាលថ្មីនេះ រូបគេស្ទើរតែគ្មានវត្តមានសោះលើទីលាន ខណៈពេលនេះអនាគតរបស់គេត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ចេញពីអេស្ប៉ាញមកកាន់ប្រទេសអង់គ្លេសវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។

បើយោងតាមរបាយការណ៍ Fichajes បានអះអាងថា ក្លិប Arsenal របស់លោក Mikel Arteta ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Eden Hazard នៅរដូវក្តៅនេះ ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះអាចនឹងកាត់បន្ថយតម្លៃជាមួយនឹងកិច្ចសន្យារបស់គាត់ ដែលនឹងផុតកំណត់នៅឆ្នាំ 2024 ជាមួយ Real Madrid៕