កីឡា

ផ្ទុះអំពើហិង្សាពេញទីក្រុង Naples មុនការប្រកួតរវាង Napoli និង Eintracht Frankfurt កាលពីយប់មិញ

ដោយ៖ Rith Kongkea

Napoli បានកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយនៅក្របខ័ណ្ឌ UEFA Champion League ក្រោយទម្លាក់ក្រុម Eintracht Frankfurt ទាំង២ជើងដោយលទ្ធផល ៥-០ ។ មុនការប្រកួត អ្នកគាំទ្រ Eintracht Frankfurt បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅកណ្តាលទីក្រុង Naples ប្រទេសអ៊ីតាលី នៅពេលដែលពួកគេ បានប៉ះទង្គិចជាមួយប៉ូលិសក្នុងតំបន់ បង្កជាហិង្សាយ៉ាងធ្ងន់ធ្ងរ ។

យោងតាមសារព័ត៌មាន The Associated Press បានឱ្យដឹងថា ប៉ូលិសចំនួន 800នាក់ត្រូវបាន ដាក់ពង្រាយនៅតាមដងផ្លូវ ខណៈដែលអ្នកគាំទ្រ Frankfurt រាប់រយនាក់បានបង្កភាពចលាចល ដោយការវាយប្រហារទៅលើប៉ូលិសកុបកម្មជាមួយនឹងអណ្តាតភ្លើង គប់កៅអីទៅលើរថយន្ តរបស់មន្រ្តីប៉ូលិស ហើយរថយន្តជាច្រើនគ្រឿង រួមទាំងរថយន្តប៉ូលិសមួយគ្រឿង ត្រូវបានដុតបំផ្លាញផងដែរ៕