សេដ្ឋកិច្ច

បច្ចេកវិទ្យាមេកានិចអាចដាំដុះរុក្ខជាតិដោយខ្លួនឯង

ដោយ៖សហការី

មុនពេលគេដាក់ដាំគ្រាប់ពូជរុក្ខជាតិឲ្យដុះលូតលាស់ទៅជាដើមឈើ ផ្កា ឬរុក្ខជាតិផ្សេងៗ គេចង់បានការដាំដុះរុក្ខជាតិទាំងនោះទៅក្នុងដីប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់បច្ចេកទេសចម្រុះរួមជាមួយនឹងភាពដ៏ប៉ិនប្រសព្វ។ វាអាចធ្វើឲ្យគ្រាប់ពូជចាក់ឬសបានល្អបំផុត ហើយគេត្រូវការពារវាពីហ្វូងបក្សីដែលស្រេកឃ្លានចំណី និងស្របតាមស្ថានភាពបរិស្ថានផងដែ។

វិធីសាស្ត្រធ្វើឱ្យផ្កា Erodium វាមានចុងវែងនិងមានរាងកោងនៅផ្នែកខាងលើគេអាចផ្សាំវាបានដំបូងគេត្រូវសកដើមរបស់វាហើយបញ្ជូលកូនពូជដែលត្រូវផ្សាំហើយរឹតវាឲ្យណែន។ នៅពេលដែលវាចាប់ផ្តើមចាប់ឬស ឬសកែវរបស់វារចាក់ស្រេះទៅក្នុងដីធ្វើឲ្យដើមបំបៅកូនពូជលូតលាស់ត្រង់ឡើងលើ។

ទាក់ទងនឹងកាដាំដុះរុក្ខជាតិប្រភេទ Erodium នេះត្រូវបានគេបំផុសគំនិតឡើងថាគេត្រូវអនុវត្តបច្ចេកវិទ្យាមេកានិចដោយប្រើបច្ចេកទេសវិស្វកម្មដាំដុះលើលំហអាកាស។

លោក សាស្ត្រាចារ្យ Teng Zhang បានសហការជាមួយ Lining Yao មកពីសាកលវិទ្យាល័យ Carnegie Mellon (CMU) ដើម្បីបង្កើតគ្រឿងឧបករណ៍ផ្ទុកកូនពូជរុក្ខជាតិដែលអាចបំបែកដាំបានដែលគេឲ្យឈ្មោះថា E-seed (ពូជរុក្ខជាតិនិមិត) ។ គ្រឿងឧបករណ៍ផ្ទុកពូជនិមិតរបស់ពួកគេរចនាឡើងពីបន្ទះឈើ ដែលអាចធ្វើឱ្យកូនពូជរុក្ខជាតិដុះនៅលើលំហអាកាសសម្រាប់ទីតាំងដែលគេពិបាកចូលទៅដល់ ហើយគេអាចបណ្តុះពូជ ឬដាក់ជីបានច្រើនប្រភេទ វាក៏អាចសម្របខ្លួនទៅនឹងស្ថានភាពបរិស្ថានខុសៗគ្នា។

គេអាចប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដើម្បីត្រួតពិនិត្យស្ថានភាពបរិស្ថាន។ គេក៏អាចជួយប្រមូលថាមពលដោយការផ្សាំឧបករណ៍ដែលបង្កើតចេញជាចរន្តដោយផ្អែកលើបំរែបំរួលសីតុណ្ហភាព។

“នេះគឺជាគំរូដ៏ល្អឥតខ្ចោះមួយដែលបង្ហាញពីភាពស្រស់ស្អាត និងឧត្តមភាពនៃការរចនាដែលបំផុសគំនិតជីវសាស្រ្ត ដែលយើងបានរៀនពីធម្មជាតិ ហើយនៅទីបំផុតយើងសម្រេចបាននូវការអនុវត្តដ៏ល្អលើសគេ ដោយប្រើប្រាស់ការរចនាគ្រឿងមេកានិចបច្ចេកទេសវិស្វកម្មដាំដុះខ្លួនឯងដោយសេរី” លោក Zhang ដែលបម្រើការជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវិទ្យាស្ថាន Bioinspired បាននិយាយយ៉ាងដូច្នេះ។

ការស្រាវជ្រាវរបស់ពួគេត្រូវបានធ្វើបទបង្ហាញអំពីបញ្ហាធម្មជាតិនៅក្នុងខែកុម្ភៈ៕