សន្ដិសុខសង្គម

នឹងនាំ៣នាក់ប្រើចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដទៅតុលាការ

​កំពង់ស្ពឺ​៖​កម្លាំងនគរបាលខេត្តកំពង់ស្ពឺ​ បានបង្ក្រាបក្រុមទំនើង៣នាក់ ករណីប្រើចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរ នឹងនាំទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ច​​បានឱ្យដឹងថា​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមីនា កម្លាំង​នគរបាលខេត្តបានបង្ក្រាបក្រុមទំនើងដែលយកចម្ពាមកៅស៊ូ ប្រើគ្រាប់ដែ​កនិងគ្រាប់ថ្ម​បាញ់បំបែកកញ្ចក់រថយន្ដ អ្នកដំណើរ​នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៣នាក់។

មន្ត្រី​ដដែល​បានបន្តថា​ ជនសង្ស័យជិះម៉ូតូ២គ្រឿងម៉ាកអ៊ិចស៊ីទ័រ គ្មានឯកសារ ជិះគ្នា២នាក់ និងម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯង។ សមត្ថកិច្ចឆែកឆេររកឃើញកាំបិតចុងស្រួច១-ចម្ពាមកៅស៊ូ២-គ្រាប់ចម្ពាម៤គ្រាប់ និងដុំថ្មមួយថង់។

ជនសង្ស័យ-ឈ្មោះសុខ រឹម អាយុ២០ឆ្នាំ-ឈ្មោះ ណាង ចិន្ដា អាយុ១៩ឆ្នាំ និងឈ្មោះ វ៉េត សាវិន អាយុ១៩ឆ្នាំ។ពួកគេទាំង៣នាក់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅចំពោះសមត្ថកិច្ចថា ក្រុមទំនើងបានសារភាពថា ក្រុមខ្លួនបានប្រើចម្ពាមកៅស៊ូបាញ់ទៅលើកញ្ចក់រថយន្ត​អ្នកដំណើរជាច្រើនលើកពិតប្រាកដមែន៕ដោយ៖វិចិត្រ