អន្តរជាតិ

កាណាដាប្រកាសជំនួយគ្រាប់រំសេវកាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ៨០០០គ្រាប់បន្ថែមដល់អ៊ុយក្រែន

ប្រទេសកាណាដា កាលពីថ្ងៃទី ១៥ ខែមីនា បានប្រកាសជំនួយជាគ្រាប់រំសេវកាំភ្លើងធំ​១៥៥មិល្លីម៉ែត្រ​៨០០០គ្រាប់បន្ថែមដល់អ៊ុយក្រែន។

នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ Anita Anand បាននិយាយក្នុងអំឡុងពេលក្រុមទំនាក់ទំនង​ការពារជាតិ ដែលរៀបចំដោយសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់ទីក្រុងគៀវនៅសប្តាហ៍នេះ។ គ្រាប់រំសេវរាប់ពាន់គ្រាប់នេះ ក៏រួមមានទាំងកាំជ្រួចការពារដែនអាកាសចំនួន ១២ ដើម ដែលមានប្រភពមកពីសារពើភណ្ឌរបស់កងកម្លាំងប្រដាប់អាវុធកាណាដា (CAF)។

របាយការណ៍បានបន្ថែមថា ការនាំចេញរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ចំនួន ៤ គ្រឿងបង្រ្គប់៨គ្រឿងក៏កំពុងដំណើរការដែរ។ ក្រសួងបានបញ្ជាក់ថា ៤គ្រឿងមុនបានដឹកទៅរួចហើយ ៤គ្រឿងក្រោយកំពុងរៀបចំចេញទៅបន្តទៀត។ ហើយរថក្រោះទាំងអស់ ដូចជារថពាសដែក គ្រឿងបរិក្ខារបន្ថែម និងគ្រាប់រំសេវដែលផ្តល់ដោយប្រទេសកាណាដា ត្រូវបានគេរំពឹងថានឹង​មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា