អន្តរជាតិ

អ៊ុយក្រែនថា បើទប់ក្រុងបាក់មុតបាននោះនឹងមានសង្ឃឹមឈ្នះរុស្ស៊ី

អ៊ុយក្រែននិយាយថា បើអាចទប់ទល់សមរភូមិក្រុងបាក់មុតខេត្តដូណេតបាន នោះនឹងមានសង្ឃឹម​អាចឈ្នះរុស្ស៊ីក្នុងសមរភូមិកន្លែងផ្សេងៗទៀតក្នុងសង្រ្គាមដោយងាយស្រួល។

លោក Valerii Zaluzhny ជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្ហាញការជឿជាក់ថា ការការពារទីក្រុង Bakhmut ទប់ទល់នឹងរុស្ស៊ី គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ស្ថិរភាពនៃរណសិរ្សទាំងមូល។ លោកបាននិយាយតាមហ្វេសបុកថា “ខ្ញុំគោរពនូវកម្លាំង ភាពក្លាហាន និងភាពមិនអាចកាត់ថ្លៃបានរបស់ទាហានយើងនៅបាក់មុត។ ប្រតិបត្តិការ​ការពារ​ក្នុង​ទិសដៅ​នេះ គឺ​សំខាន់​បំផុត​សម្រាប់​រារាំង​រុស្ស៊ី”។ “វា​ជា​គន្លឹះ​សម្រាប់​និរន្តរភាព​នៃ​ការ​ការពារ​ជួរ​មុខ​ទាំងមូល”។

គិតមកទល់នឹងពាក់កណ្តាលសប្តាហ៍នេះ គេនៅតែមិនទាន់ដឹងច្បាស់ថា អ៊ុយក្រែន មានសន្ទុះប៉ុនណាក្នុងការបន្តទប់ទល់នឹងរុស្ស៊ី ខណៈក្រុងបាក់មុតគឺជាចំណុចខ្សែបន្ទាត់​ប្រសព្វខានមិនបាននៃខេត្តដូណេត ជាចំណុចឆ្អឹងខ្នងសំខាន់ជាទីបំផុតនៃឧបទ្វីបភាគខាងកើត៕

ប្រភព៖France24

ប្រភពរូប៖France24
ប្រែសម្រួល៖សុខ តុលា