សន្ដិសុខសង្គម

រថយន្តបុករះធ្វើឱ្យខូចម៉ូតូ៤គ្រឿង រថយន្ត១គ្រឿងនិងមនុស្សម្នាក់រងរបួស

ខេត្តព្រះសីហនុ៖ បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តម៉ាកតូយូតាព្រូស បុករះដ៏ព្រឺព្រួច​បណ្តាលឱ្យខូចខាតម៉ូតូ៤គ្រឿង-រថយន្ត១គ្រឿងនិងមនុស្សម្នាក់រងរបួស។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម្តុំស្តុបអូគីណាវ៉ាផ្សារលើ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលគោលដៅបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តតូយូតាព្រូសផ្លាកលេខភ្នំពេញ 2Y-4801 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើបានបុកម៉ូតូដែលមនុស្សម្នាក់កំពុងអង្គុយលើ​ចតចិញ្ចើមផ្លូវធ្វើឱ្យម្ចាស់ខ្ទាតធ្លាក់ពីលើម៉ូតូរងរបួស។

ភ្លាមនោះរថយន្តបង្កបានបន្តទៅបុករថយន្តម៉ាក highlander និងម៉ូតូចំនួន៣គ្រឿងទៀតឱ្យរងការ​ខូចខាតយ៉ាងដំណំ។ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទាំងអស់ទៅរក្សាទុកនៅ​ការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ