សន្ដិសុខសង្គម

ត្រៀមបញ្ជូន២នាក់ករណីគប់កញ្ចក់រថយន្តពេលយប់ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងនិងនគរបាលស្រុក បានស្រាវជ្រាវចាប់មុខសញ្ញាគប់កញ្ចក់​រថយន្តដឹកអ្នកដំណើរពេលយប់ចំនួន២នាក់ត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា កម្លាំងនគរបាលខេត្តបាត់ដំបងនិងនគរបាលស្រុកសង្កែ បានចុះស្រាវជ្រាវករណីគប់កញ្ចក់រថយន្តដឹកអ្នកដំណើរពេលយប់។ក្នុងនោះ ឃាត់ខ្លួនជនបង្កបាន២នាក់។ជនសង្ស័យឈ្មោះញ៉ិល វី អាយុ១៤ឆ្នាំ និងឈ្មោះរេន មេសា អាយុ១៥ឆ្នាំ។ទាំង២នាក់នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែមីនា នៅកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ មានក្រុមជនសង័្សយបានយកដុំថ្មគប់កញ្ចក់រថយន្តម៉ា​ក​ហ៊ីយ៉ានដាយ ផ្លាកលេខ ភ្នំពេញ3E-9762 ។រថយន្តនោះជារបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេច​ប្រេស ដឹកអ្នកដំណើរ បណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ​និងរងរបួសម្នាក់។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួន​បានគប់លើរថយន្តពិតប្រាកដ​មែន។ក្រោយមកផ្នែកនគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖ព្រះអង្គខ្មៅ