សន្ដិសុខសង្គម

ដាក់គុកខ្មែរនិងថៃ ម្នាក់ៗមួយជីវិត ពាក់ព័ន្ធគ្រឿងញៀនជាង២៤គីឡូ

ភ្នំពេញ៖តុលាការភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមីនា បានផ្តន្ទាទោសបុរស២នាក់ខ្មែរនិងថៃម្នាក់​ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ករណីដឹកជញ្ជូនគ្រឿងញៀនជាង២៤គីឡូក្រាមនិងពិន័យម្នាក់ៗ៦០​លានរៀល​បង់ចូលថវិការដ្ឋ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះ គឹម សំភោគ អាយុ ៣៨ឆ្នាំ និងឈ្មោះ ប្រាក់ សឺត អាយុ ៥៤ឆ្នាំ ជនជាតិថៃ។ទាំង២នាក់ជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀននិង​កាន់កាប់អាវុធខុសច្បាប់ ។តាមមាត្រា៤០និងមាត្រា ២០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន  និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ ក៧ បានចាប់ជនសង្ស័យទាំង២នាក់ នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ទី១-តាមផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងទី២-ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ខណៈពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ចផងដែរ៕ដោយ៖វិចិត្រ