កម្សាន្ដ

ចាន់ ដេវីតបានឲ្យអ្នកគាំទ្រដឹងថានឹងចេញបទញាក់កន្ត្រាក់អារម្មណ៍ថ្មីមួយទៀត

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ លោក ងួន ចាន់ដេវិត ដែលមហាជនទូទៅបានស្គាល់ថាជាតារាចម្រៀង Rap ដ៏ប៉ិនប្រសព្វបានឆ្លើយតបទៅនឹងComment របស់អ្នកគាំទ្រកាលពីថ្ងៃទី ១៤ ខែមីនា នេះថាខ្លួនត្រៀមនឹងនូវបទញាក់មួយបទទៀត ក្រោយពីមានការគាំទ្របទថ្មី (បុប្ផាអង្គរ)។

ជាការពិតណាស់តារាចម្រៀង Rap ចាន់ ដេវីត ដែលមនុស្សជាច្រើនតែងបានឃើញច្រៀងតាមកម្មវិធីនានា ពិសេសនៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើន តាមរយៈគណនេយ្យ Facebook ផ្ទាល់ខ្លួននោះ បានបង្ហាញឲ្យដឹងដែរថា សង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ខ្លួនក៏មានបទចម្រៀងថ្មី ដើម្បីត្រៀមច្រៀងក្នុងកម្មវិធីសង្ក្រាននៅឯខេត្តសៀមរាបដែរ។ អត្ថន័យនៃបទចម្រៀងគឺបានរៀបរាប់អំពីវប្បធម៌ ផ្សារភ្ជាប់ជាមួយភាពរីកចំរើនរបស់កម្ពុជា និងបានដាក់ចំណងជើងថា “បុប្ផាអង្គរ” និងមានពាក្យថា “សង្ក្រានកម្ពុជា២០២៣”។

បន្ទាប់ពី រូបគេបានបង្ហោះនៅលើបណ្តាញសង្គមនៃអត្ថន័យ និងរូបភាពបទចំរៀងថ្មីនោះគឺ មានការគាំទ្រខ្លាំង។ លោកក៏បានអរគុណទៅដល់បងប្អូនដែលមានការចូលចិត្ត និងបាននិយាយថា “បើសិនមានពេលវេលាខ្ញុំអាចដកឃ្លាបាន ខ្ញុំនឹងចេញនូវបទញាក់មួយបទទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ៕