កីឡា

លោក Marco Silva ទំនងជាមកជំនួសតំណែងលោក Antonio Conte នៅរដូវកាលក្រោយ

ដោយ៖ Rith Kongkea

អ្នកចាត់ការទូទៅ Fulham គឺលោក Marco Silva ត្រូវបានគេរាយការណ៍មកថាជាបេក្ខភាពកំពូល​ដើម្បីជំនួសតំណែងលោក Antonio Conte នៅ Tottenham នេះបើយោងតាមកាសែត The Sun ។

កិច្ចសន្យារបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះនឹងផុតកំណត់នៅរដូវក្តៅនេះ ហើយវាត្រូវបានគេរំពឹងទុក​យ៉ាងមុតមាំថាគាត់នឹងចាកចេញពីភាគខាងជើងទីក្រុងឡុងដ៍។ របាយការណ៍នេះបានអះអាងថា Spurs ចាត់ទុកលោក Silva ជាជម្រើសនាំមុខគេក្នុងការបំពេញកន្លែងទំនេរមួយនេះ។

សម្រាប់កិច្ចសន្យារបស់លោក Marco Silva នៅ Fuham ក៏នឹងត្រូវផុតកំណត់នៅចុងបញ្ចប់​នៃរដូវកាលនេះដូចគ្នា៕