សន្ដិសុខសង្គម

ផ្ទុះអាគុយបង្កឱ្យឆេះឃ្លាំងដាក់ម៉ាស៊ីន​សណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ៖ អគ្គិភ័យបានកើតឡើងពីការផ្ទុះអាគុយបង្កឱ្យឆេះឃ្លាំងដាក់ម៉ាស៊ីនសណ្ឋាគារមួយ យីហោ“វ៉ាយថ៍ស៊ែនភែលេស” ស្ថិតក្នុងក្រុងព្រះសីហនុ។​ ករណីបង្កការភ្ញាក់ផ្អើលនោះ​ នៅតាមផ្លូវកោះ​ពូឡូវ៉ៃ​ ក្នុងភូមិ៤​ សង្កាត់លេខ៤​ ក្រុង/ខេត្តព្រះសីហនុ​ កាលពីម៉ោង៩ព្រឹក​ ថ្ងៃទី១៤​ ខែមីនា​។

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយមានហេតុការណ៍នេះ​ លោកឧត្តមសេនីយន៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ​ បានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍​ជួយបាញ់ទឹកពន្លត់។

មន្រ្តីដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះ ក្រុមជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន៥គ្រឿង​។តាមការសាកសួរមេការគ្រប់គ្រងក្នុងសណ្ឋាគារនោះបានបញ្ជាក់ថា​ ករណីអគ្គិភ័យនេះបណ្តាលមកពីផ្ទុះអាគុយ​ឈានដល់ឆ្លងចរន្តខ្សែភ្លើង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់​និងខូចខាតអ្វីច្រើនឡើយ៕ដោយ៖វិចិត្រ