សន្ដិសុខសង្គម

បុរសម្នាក់សង្ស័យកំរោលចូលប្រើកាំបិតបុ័ងតោអារកសម្លាប់ខ្លួន

បន្ទាយមានជ័យ៖បុរសម្នាក់សង្ស័យកំរោលចូល បានប្រើកាំបិតបុ័ងតោអារកសម្លាប់ខ្លួន នៅ ក្បែរបន្ទាយកងពលធំទី២ ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីល្ងាច​ថ្ងៃទី១៣ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ដន ឌួន នៅភូមិសង្កាត់ខាងលើ។មន្ត្រីដដែលបានបន្តថា តាមការសាកសួរប្រជាពលរដ្ឋបាននិយាយថា អត្តឃាតជនបានអារកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះនេះ​សង្ស័យកំរោលចូលខ្លួន។ក្រោយពីកើតហេតុ ត្រូវបានបងប្អូនជួយដឹកយកទៅមន្ទីរពេទ្យដើម្បី​សង្គ្រោះបន្ទាន់។ករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុពិត ដែលឈានដល់​យកកាំបិតបុ័ងតោអារកសម្លាប់ខ្លួនឯងបែបនេះ៕ដោយ៖វិចិត្រ