អន្តរជាតិ

ឆ្មាំគុកស្រី្តអង់គ្លេស១៨នាក់ត្រូវបណ្តេញចេញក្រោយលួចមានស្នេហាជាមួយអ្នកទោស

ដោយ៖សហការី

អាណិតណាស់ ! ស្រ្តីជាឆ្មាំគុកដ៏ធំមួយនៅអង់គ្លេស១៨នាក់ ត្រូវបានបណ្តេញចេញពីការងារដោយសារតែគេបានរកឃើញថាពួកនាងៗលួចមានទំនាក់ទំនងស្នេហាជាមួយអ្នកទោសប្រុសៗដោយខុសច្បាប់។

រឿងអាស្រូវលូចទំនាក់ទំនងស្នេហាដោយខុសច្បាប់រវាងឆ្មាំគុកនិងអ្នកទោសដែលភាគច្រើនជាប្រុសស្អាត បានកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅឯ HMP Berwyn ដែលជាគុកដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេស។

លោក Mark Fairhurst ប្រធានសមាគមមន្ត្រីពន្ធនាគារបានធ្វើការស្តីបន្ទោសចំពោះរឿងដែលពាក់ព័ន្ធនឹងឆ្មាំគុកនេះ។គាត់បានប្រាប់អ្នកកាសែតថា ‘បុគ្គលិកដែលត្រូវបានជ្រើសរើសមិនសូវមានការសម្ភាសន៍ទល់មុខគ្នាទេ…គឺគេសម្ភាសន៍នៅលើកម្មវិធី Zoom ។

លោកបន្ថែមថា មានមនុស្សស្រីជាច្រើនទទួលបានការងារទាំងនេះ ដែលមិនមានបទពិសោធគ្រប់គ្រាន់ក្នុងជីវិត ម្លោះហើយងាយនឹងរងគ្រោះដោយសារអ្នកទោសណាស់៕