Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home សេដ្ឋកិច្ច

ខេត្តពោធិ៍សាត់​នឹងមាន​វា​រី​អគ្គិសនី​២​បន្ថែមទៀត ខណៈ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នឹង​ដំណើរការ​ឆ្នាំ ២០២៦

Sophal Nhem by Sophal Nhem
March 14, 2023
in សេដ្ឋកិច្ច, uncategorized
0
ខេត្តពោធិ៍សាត់​នឹងមាន​វា​រី​អគ្គិសនី​២​បន្ថែមទៀត ខណៈ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នឹង​ដំណើរការ​ឆ្នាំ ២០២៦
0
SHARES
11
VIEWS

​ពោធិសាត់​៖​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នៅក្នុង​ខេត្តពោធិ៍សាត់ ក្រោម​ទុនវិនិយោគ​ជាង​២៣០​លាន​ដុល្លារ នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខែមេសា ឆ្នាំ​២០២៦​ខាងមុខនេះ ហើយ​ខេត្ត​អាចនឹងទទួល​បាន​គម្រោង​វា​រី​អគ្គស​នី​ថ្មី​ចំនួន ២ ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​១៤​ខែមីនា​។​

​ឯកឧត្តម​បានឱ្យដឹងថា បច្ចុប្បន្ន​ខេត្តពោធិ៍សាត់​មាន​វា​រី​អគ្គិសនី​ចំនួន ០២​កន្លែង ក្នុងនោះ គម្រោង​ទី​១ គឺ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ដែល​ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង មាន​អនុភាព ១២០​មេ​ហ្គា​វ៉ា​ត់ (MW) ដាក់​ដំណើរការ​កាលពី​ឆ្នាំ​២០១៤​។​

​គម្រោង​ទី​២ គឺ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ១ ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង មាន​អនុភាព ៨០ មេ​ហ្កា​វ៉ា​ត់ (MW) កំពុង​ដំណើរ​ការ​សាងសង់​ទំនប់ ហើយ​គ្រោង​ដាក់ឱ្យ​ដំណើរការ នៅក្នុង​ឆ្នាំ ២០២៦​។ គម្រោង​នេះ​កសាង​ដោយ​ក្រុមហ៊ុន​ប្រទេស​កូរ៉េ ចំណាយ​ថវិកា​ប្រមាណ​ជាង ២៣១ លាន​ដុល្លារ​។

​ឯកឧត្តម​បាន​បន្តថា​៖ សម្រាប់​វា​រី​អគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់​នេះ​មិន​ត្រឹមតែ​ផ្តល់​ថាមពល​អគ្គិសនី និង​ធនធានទឹក​សម្រាប់​ការប្រើប្រាស់​នោះទេ ប៉ុន្តែ​ក៏​អាច​នឹងមាន​ការអភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ដ៏​ប្រណីត ដែលមាន​ផ្ទៃ​អាង ១៨៧​គីឡូម៉ែត្រ និង​កម្ពស់​ទាប ៨០​ម៉ែត្រ ខ្ពស់​បំផុត ១០០​ម៉ែត្រ ដែល​អាច​ទាក់ទាញ​ទេសចរ​មកកាន់​ស្រុក​វាលវែង និង​ខេត្តពោធិ៍សាត់​ផងដែរ​។ នាពេលខាងមុខ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ទី​២ និង​ទី​៣ អាច​នឹង​លេខ​ចេញ​ជា​រូបរាង​បន្តទៀត​ផងដែរ ដែល​គម្រោង​ទី​២ មាន​ទីតាំងនៅ​ប៉ែក​ខាងលើ​នៃ​គម្រោង​ទី​១ ហើយ​គម្រោង​ទី​៣ មាន​ទីតាំងនៅ​ព្រំប្រទល់​នឹង​ខេត្តពោធិ៍សាត់ និង​កោះកុង​។​

​ឯកឧត្តម​បន្ថែម «​ឆ្នាំ​២០២៦​ក្នុង​ខែ​បួន នឹង​បើក​ឱ្យប្រើ​ប្រាស់​ជា​ស្ថាពរ​។ តាមពិត​ត្រូវ​ហើយ​មុននឹង​បន្តិច ប៉ុន្តែ​ក្រុមហ៊ុន​ថា យ៉ាងយូរបំផុត​ត្រឹម​ខែ​បួន (២០២៦) ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ​។ បើ​មាន​១ ពិតជា​មាន​២​។ ប្រហែល​នឹងមាន​គម្រោង​មួយ​នៅ​ខាងលើ ហើយ​ទៅមុខទៀត​នឹងមាន​គម្រោង​មួយទៀត​នៅជាប់​ព្រំប្រទល់​ខេត្តកោះកុង​»​។​

​បច្ចុប្បន្ននេះ នៅ​ខេត្តពោធិ៍សាត់​មាន​អនុ​ស្ថានីយ ចំនួន​៣ រួមមាន អនុ​ស្ថានីយ​អូរ​សោម​, អនុ​ស្ថានីយ​ពោធិ៍សាត់ និង អនុ​ស្ថានីយ​ស្វាយស​៕ដោយ សិរីមតី

 

Previous Post

រដ្ឋាភិបាលផ្តល់ថវិកាជាង២ពាន់លានរៀលដល់កីឡាជនពិការ

Next Post

វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ​

Sophal Nhem

Sophal Nhem

Related Posts

មនុស្ស​ម្នាក់​បាន​ស្លាប់, ​២៥​នាក់​​រង​របួស​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​​រុស្ស៊ី​នៅ​ក្រុង​​Zaporizhzhia
អន្តរជាតិ

មនុស្ស​ម្នាក់​បាន​ស្លាប់, ​២៥​នាក់​​រង​របួស​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​​រុស្ស៊ី​នៅ​ក្រុង​​Zaporizhzhia

March 23, 2023
កម្មការិនីរោងចក្រនៅខេត្តកណ្តាលម្នាក់ឈ្នះរង្វាន់ធំ១០០លានរៀលពីភេសជ្ជៈប៉ូវខារ៉ាបាវ
សេដ្ឋកិច្ច

កម្មការិនីរោងចក្រនៅខេត្តកណ្តាលម្នាក់ឈ្នះរង្វាន់ធំ១០០លានរៀលពីភេសជ្ជៈប៉ូវខារ៉ាបាវ

March 22, 2023
Next Post
វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ​

វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ​

អត្ថបទពេញនិយម

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

អ៊ុយក្រែនថា អ្នកដែលមកទស្សនកិច្ចនៅ ក្រុងម៉ារីយូប៉ូលសប្តាហ៍នេះមិនមែនជាពូទីនពិតប្រាកដឡើយ

March 21, 2023
ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

March 22, 2023
មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

March 22, 2023
​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

March 20, 2023
រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

March 21, 2023
បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

March 22, 2023

អត្ថបទថ្មី

អ្នករាយការណ៍ព័ត៌មានPNN ក្រោយពីធ្លាក់ចូលអណ្ដូងជម្រៅ៤០ម៉ែត្របានស្លាប់

អ្នករាយការណ៍ព័ត៌មានPNN ក្រោយពីធ្លាក់ចូលអណ្ដូងជម្រៅ៤០ម៉ែត្របានស្លាប់

March 25, 2023
សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

March 24, 2023
កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

March 24, 2023
ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

March 24, 2023
ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

ក្មេងស្រីជំទង់២នាក់ចុះបេះឈូកក្នុងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

March 24, 2023
អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

អតីតប្រធានាធិបតីរុស្ស៊ី Medvedev៖ អ្នកណាហ៊ានចាប់លោកពូទីនមានន័យថាបើកសង្រ្គាមជាមួយរុស្ស៊ី

March 24, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News