កីឡា

Manchester United លត់ Real Betis ៤-១ នៅជើងទី១ ក្នុងក្របខ័ណ្ឌ Europa League

ដោយ៖ Rith Kongkea

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ 4-1 លើក្រុម Real Betis ក្នុងការប្រកួត ជើងទីមួយនៃក្របខ័ណ្ឌ Europa League វគ្គ 16 ក្រុមនៅកីឡដ្ឋាន Old Trafford ។

Rashford ជាអ្នកស៊ុតនាំមុខមុនឲ្យ United នៅនាទីទី៥ ក្រោយ Ayoze Perez រកគ្រាប់បាល់ តាមស្មើវិញនៅនាទី៣២ មុនចប់វគ្គទី១ ។​ ក្រុមរបស់លោក Eric Ten Hag បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើ Real Batis នៅតង់ទី២ រហូតសម្រេចបាន ៣គ្រាប់បន្ថែមទៀតដើម្បីធានាជ័យជម្នះ ៤-១ សម្រាប់ការប្រកួតជើងទី១។

ងាកទៅមើលខ្សែប្រយុទ្ធចំណូលថ្មីដែលទើបខ្ចីជើង Wout Weghorst បានសម្រក់ទឹកភ្នែក ក្រោយស៊ុតបញ្ចូលទីបានមួយគ្រាប់នៅទឹកដី Old Trafford កាលពីយប់មិញនេះ ខណៈរូបគេខកខាន ស៊ុតបញ្ចូលទីសម្រាប់ក្លឹបថ្មីតាំងពីខែមករាមកម្ល៉េះ ហើយនេះជាគ្រាប់បាល់ទី២ របស់ខ្លួននៅក្លិប Manchester United ផងដែរ៕