កីឡា

អីយ៉ាស ក្លិប Real Madrid ចង់នាំ Erling Haaland មកកាន់ Bernabeu

ដោយ៖ Rith Kongkea

នេះបើយោងតាម Independent ក្លឹបយក្ស Real Madrid គ្រោងនាំយកខ្សែប្រយុទ្ធ Erling Haaland ពីក្លឹប Manchester City នៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំបានផ្ទេរពី Borussia Dortmund មកកាន់ Manchester City កាលពីរដូវក្តៅមុន ហើយបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់នៅក្នុង ក្របខ័ណ្ឌ Premier League នៃប្រទេសអង់គ្លេស។

ដ្បិតតែការបង្ហាញខ្លួនឲ្យ Man City មើលទៅហាក់ល្អប្រសើរយ៉ាងណា ប៉ុន្តែអ្នកវិភាគជាច្រើន បានអះអាងថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះប្រហែលជាមិនស័ក្តិសមនឹងប្រព័ន្ធលេងរបស់លោក Guardiola ឡើយ ហើយអាចនឹងត្រូវផ្លាស់ប្តូរទៅក្លិប Real Madrid ផងដែរ ។ យ៉ាងណាមិញ ក្លិប Real Madrid  កំពុងត្រូវការខ្សែប្រយុទ្ធក្នុងរដូវក្តៅនេះ ដោយពួកគេកំពុងតាមដានយ៉ាងល្អិតល្អន់នូវស្ថានភាពរបស់ Haaland៕