សន្ដិសុខសង្គម

អាវុធហត្ថបង្ក្រាបវល្លិរមៀតនាំចេញទៅឡាវដោយខុសច្បាប់

ស្ទឹងត្រែង៖កម្លាំងអាវុធហត្ថស្រុកសៀមប៉ាង កាលពីថ្ងៃទី៩ ខែមីនា បានបង្ក្រាបវល្លិរមៀត ដែលក្រុមឈ្មួញ​ដឹកជញ្ជូនបម្រុងឆ្លងដែនទៅលក់នៅប្រទេសឡាវដោយខុសច្បាប់។

មន្ត្រីចុះបង្ក្រាបបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្តស្រុកបានចុះបង្ក្រាប​ការដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទវល្លិរមៀតដោយខុសច្បាប់ ស្ថិតនៅចម្ការមួយ ក្នុងភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ប្រតិបត្តិការចុះបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថស្រុកសៀមប៉ាង​ចាប់បានវល្លិរមៀតចំនួន៤២បេស្មើនឹង២.៥២០គីឡូក្រាម-គោយន្តកន្ត្រៃមួយគ្រឿង-ម៉ូតូម៉ាកវេវ​អាល់ហ្វាមួយគ្រឿង។បន្ទាប់មកបានយកទៅរក្សាទុកនៅការិយាល័យបរិស្ថានស្រុកសៀមប៉ាង​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ:សុខុម