បច្ចេកវិទ្យា

 ចិនបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យនៅថ្ងៃសុក្រនេះ

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 បានសម្រេចដោយជោគជ័យចូលទៅក្នុង​គន្លងតារាវិថីនៅថ្ងៃសុក្រនេះ។

យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះឈ្មោះ Tianhui-6 ដោយជោគជ័យនៅម៉ោង៦ និង៤១នាទីព្រឹកថ្ងៃសុក្រ ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B ជិះលើរ៉ុក្កែត Long March-4C ជាមួយគ្នា បានចូលទៅក្នុងគន្លងអវកាសដែលបានគ្រោងទុក។ ផ្កាយរណប​នេះនឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ធ្វើ​ផែនទី​ភូមិសាស្ត្រ ការ​អង្កេត​ធនធាន​ដី ការ​ពិសោធន៍​វិទ្យាសាស្ត្រ និង​បេសកកម្ម​ផ្សេង​ទៀត។ ផ្កាយរណបភ្លោះមួយគូនេះ ក៏​ជា​បេសកកម្ម​លើក​ទី​៤៦៥​ផងដែរសម្រាប់​រ៉ុកែ្កតស៊េរី Long March៕

ប្រភព៖ XINHUA.NET

ប្រភពរូប៖XINHUA.NET
ប្រែសម្រួល៖សុខ តុលា